-អធិការនគរបាល ក្រុងពោធិ៍សាត់ ចុះ សួរសុខទុក្ខ ជនរងគ្រោះនៅគេហដ្ឋាន

ពោធិ៍សាត់ ៖ បន្ទាប់ពីគេហទំព័រដើម អម្ពិលបានចុះផ្សាយនូវរូបភាពគ្រោះថ្នាក់ ចរាចរមួយ ដែល
មិត្ដអ្នកអានបានផ្ញើមកកាន់ ការិយាល័យមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល ស្ដីពីគ្រោះថ្នាក់ចរាចរ
ដែលបង្កឡើងដោយ មន្ដ្រីនគរបាលពីរនាក់ ជិះម៉ូតូអត់ដាក់កញ្ចក់ អត់ពាក់មួក ទៅបុកស្ដ្រីម្នាក់
បណ្ដាលឱ្យ ដួលបែកក្បាល កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣នោះ ស្រាប់តែស្នងការនគរ
បាល ខេត្ដពោធិ៍សាត់ លោកឧត្ដមសេនីយ៍ផ្កាយ១ សារុន ចាន់ធី បានចេញមកប្រតិកម្មបញ្ជាក់ ថា បានព្រមានចាត់វិធានការនិងដាក់វិន័យ ចំពោះមន្ដ្រីនគរបាលទាំងពីររូបនោះហើយ។

យោងតាមលិខិតបំភ្លឺនិងកំណត់ហេតុ ស្ដី ពីគ្រោះថ្នាក់ចរាចរ ដែលបង្កឡើងដោយមន្ដ្រី នគរបាល
ចរាចរខាងលើនេះ របស់នាយផ្នែក សណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុង ពោធិ៍សាត់ បាន
ឱ្យដឹងថា កាលពីវេលាម៉ោង ៨និង១៥នាទីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅលើកំណាត់ ផ្លូវ
ជាតិលេខ៥ ក្នុងភូមិ ពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្ដពោធិ៍សាត់ មានម៉ូតូមួយ
គ្រឿងម៉ាកឃ្លីក ពណ៌ក្រហម លាយស គ្មានស្លាកលេខ បើក បរដោយឈ្មោះខែក វុត្ថា ជាមន្ដ្រី
នគរបាល ប៉ុស្ដិ៍ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បានប៉ះជាមួយ កង់មួយគ្រឿង ដែលកំពុង ធ្វើដំណើរស្រប
ទិសគ្នា បណ្ដាលឱ្យអ្នកជិះកង់ឈ្មោះដួង រ៉ានី ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិពាល ញែក១
សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ដួល និងបោកក្បាលរងរបួស ។

យោងតាមរបាយការណ៍ខាងលើនេះ បានបន្ដថា ក្រោយកើតហេតុ សមត្ថកិច្ចបាន ធ្វើការសម្រប
សម្រួលជាមួយជនរងគ្រោះ ដោយឡែកមន្ដ្រី នគរបាល ទាំងពីររូបខាង លើនេះ ដែលជិះម៉ូតូមិន
បានពាក់មួកសុវត្ថិ ភាពនោះ គឺខាងអង្គភាពបានហៅមកធ្វើកិច្ច សន្យា រួចហើយដែរ ។

ជាមួយគ្នានេះ អធិការនគរបាលក្រុង ពោធិ៍សាត់ លោកវរសេនីយ៍ត្រី ឈន វុទ្ធិ បានឱ្យដឹងថា
អធិការនគរបាលក្រុងពោធិ៍ សាត់ និងដឹកនាំមន្ដ្រី ជំនាញព្រមទាំងសាម៉ី ខ្លួន ដែលជានគរបាល
មានកំហុសឆ្គងនោះ ទៅសម្របសម្រួលជាមួយជនរងគ្រោះ ដើម្បី បញ្ចប់រឿងគ្រោះថ្នាក់ចរាចរ
នេះ។

ទន្ទឹមគ្នា នេះ មន្ដ្រីនគរបាលទាំងពីរនាក់ខាងលើ ដោយទទួលបានបទបញ្ជាពីលោកស្នងការ
នគរបាលខេត្ដ ត្រូវទទួលវិធានការអប់រំ ព្រ មាននិងធ្វើកិច្ចសន្យា បទបញ្ជាផ្ទៃក្នុងរបស់ នគរ
បាល ដើម្បីជាសារមួយ ព្រមានទៅមន្ដ្រី នគរបាលផ្សេងទៀតទូទាំងក្រុងពោធិ៍សាត់ ត្រូវចេះ
គោរពច្បាប់ចរាចរណ៍ ហើយពេល ជិះម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពជាដើម។

នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣ នេះ អធិការនគរបាលក្រុងពោធិ៍សាត់ បាន ដឹកនាំមន្ដ្រី
នគរបាលក្រោមឱវាទមួយចំនួន ចុះសួរសុខទុក្ខ ស្ដ្រីរងគ្រោះ ដល់គេហដ្ឋានផង ដែរ បន្ទាប់ពី
មានការណែនាំរបស់លោកស្នង ការ សារុន ចាន់ធី ។

លោកវរសេនីយ៍ត្រី ឈន រិទ្ធិ បានមាន ប្រសាសន៍ទៅកាន់ស្ដ្រីរងគ្រោះថា ដោយ មានការណែ
នាំពីសំណាក់ស្នងការនគរបាល ខេត្ដរួចមក ថ្ងៃនេះ លោកបានដឹកនាំមន្ដ្រី ក្រោមឱវាទមកចុះ
សួរសុខទុក្ខ និងធ្វើការ សម្របសម្រួល តាមរយៈផ្ដល់សំណងមួយ ចំនួនដល់ជនរងគ្រោះផង
ដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល