រតនគិរីៈ បើតាមសាច់ញាតិ គ្រួសារសព៣នាក់ ស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ បង្កឡើង ដោយជនជាតិ វៀតណាម២នាក់បុគ្គលិក ក្រុមហ៊ុនហ័ងអាញ់ដូងប្រេងលំផាត់ ស្រវឹងស្រាបើក រថយន្តបុកមានការ ព្រួយបារម្ភ ចំពោះសំណង ដែលតំណាងក្រុមហ៊ុនសន្យាថា សងនោះមិនទាន់ទទួលបានសំណង សមរម្យនៅឡើយ ។

គួរបញ្ជាក់ផងដែរថា បុគ្គលិក្រុមហ៊ុនហ័ងអាញ់ដូងប្រេងលំផាត់ មានគ្នា២នាក់ ផឹកស្រវឹងជោគជាំ បើករថយន្ត ម៉ាកត្រៃតុន ក្នុងល្បឿនលឿនរ៉េពេញ ផ្លូវមានទិសដៅពីជើងទៅត្បូង បានបុកម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ជិៈគ្នា៣ នាក់ (ប្តី ប្រពន្ធ និងកូន) ក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ លើកំណាត់ផ្លូវ ជាតិលេខ៧៦ កាលពីវេលាម៉ោង២និង១៥នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅស្ថិតក្នុងភូមិព្រួក ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

បើតាមសមត្ថកិច្ចមូលដ្ឋាន ប្រាប់ឲ្យដឹងថាជនរងគ្រោះទី១ឈ្មោះ ម៉ុន សាមឿន អាយុ២៨ឆ្នាំ ជាប្តី ទី២ឈ្មោះ ចាន់ លីម អាយុ២៧ឆ្នាំ ជាប្រពន្ធ និងទី៣ឈ្មោះ រិទ្ធ សុវណ្ណរាជ អាយុ៨ឆ្នាំ ជាកូន ហើយក្នុងក្រុមគ្រួសារ នេះទើបតែមានកូនប្រុស១តែប៉ុណ្ណោះក្នុងបន្ទុក។

បើតាមលោកអេង សាវឿន មុខរបរជាគ្រូបង្រៀន ត្រូវជាប្អូនក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថាថ្ងៃធ្វើបុណ្យ មានតំណាងក្រុមហ៊ុនខាងលើបានផ្តល់ប្រាក់ចំនួន១៣០០ដុល្លា និង២ម៉ឺនរៀល ដើម្បីចាត់ចែងធ្វើបុណ្យ។ ដោយខាងក្រុមហ៊ុនជូនដំណឹងមកថា សុំធ្វើការសម្របសម្រួលសងសំណង ដល់ក្រុមគ្រួសារសព ។ លោកថា សុំអោយខាងភាគី ក្រុមហ៊ុនផ្តល់សំណងក្នុងសពម្នាក់ ចំនួន២៥០០ដុល្លារ ប៉ុន្តែការសន្យាសង ប្រាក់គ្រាន់តែ ជាការជូនដំណឹងប៉ុណ្ណោះពោល គឺពុំមានកិច្ចសន្យាច្បាស់លាស់(ផ្លូវច្បាប់) ។

ទាក់ទិនករណីគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឲ្យស្លាប់ខាងលើនេះលោកសូយ ថាយ អធិការនគរបាល ស្រុកលំផាត់បានប្រាប់ តាម ទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នេះថាក្រុមគ្រួសារជនរងគ្រោះមិនទាន់ទទួលសំណងនៅឡើយ ហើយ ចំពោះអ្នកបើកបរបង្កហេតុរងរបួសទៅព្យាបាល នៅប្រទេសវៀតណាម ដោយភាគីតំណាងក្រុមហ៊ុន លិខិត ធានាត្រឹមត្រូវទើបលោកអនុញ្ញាតិឲ្យទៅ ។ ដោយឡែកលោកមឿង សារិទ្ធ ប្រធានការិយាល័យ នគរបាល ចរាចរណ៍នៃស្នងការនគរបាលខេត្តប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចណ៍ខាងលើអធិការស្រុកជាអ្នកធ្វើ ។ ទោះបីជាក្រុមគ្រួសារទទួលសំណងសមរម្យក៏ដោយ បើតាមច្បាប់ចរាចណ៍ត្រូវតែយកជនបង្ក ដោយបើកបរ ក្នុងស្ថាន ភាពស្រវឹងបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល