កំពត៖ លោក ឃឹម សាម៉ន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពកាលពីយប់មិញ ដោយរោគា ពាធក្នុងជន្មាយុ ៧៧ឆ្នាំ។

អភិបាលខេត្តកំពត លោក ខូយ ឃុនហួ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០១៥ គ្រាកំពុងអញ្ជើញចូលរួមបុណ្យសពថា លោក ឃឹម សាម៉ន បានទទួលមរណភាពកាលពី៨-៩យប់ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៥។

សពរបស់លោក ឃឹម សាម៉ន ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានរបស់លោក ក្នុងខេត្តកំពត។

លោក ខូយ ឃុនហួ បានឲ្យដឹងទៀតថា លោក ឃឹម សាម៉ន ជាអតីតអនុប្រធានគណបក្សប្រជាជនខេត្តកំពត និងជាអតីតប្រធានក្រុមប្រឹក្សាខេត្តកំពតអាណត្តិ១។ នៅក្នុងសម័យសង្គមរាស្ត្រនិយម លោក ឃឹម សាម៉ន បាន ធ្វើជាគ្រូបង្រៀននៅខេត្តព្រៃវែង ហើយផ្លាស់មកស្រុកកំណើតខេត្តកំពតវិញរហូតដល់សម័យប៉ុលពត។ នៅក្នុង របបវាលពិឃាដ លោក ឃឹម សាម៉ន បានរស់នៅប្រៀបដូចទាសករ ដូចជាប្រជាពលរដ្ឋកម្ពុជាដទៃទៀត រហូត ដល់ថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។

ក្រោយថ្ងៃរំដោះ លោក ឃឹម សាម៉ន បានចូលបម្រើការងារជាគ្រូបង្រៀន បន្ទាប់មក ក៏បម្រើការងារក្នុងក្បាល ម៉ាស៊ីនដឹកនាំគណបក្សបក្សប្រជាជនខេត្តកំពត រូបលោកក៏ធ្លាប់បានធ្វើជាតំណារាស្រ្តមួយរយៈពេលខ្លីក្នុង អាណត្តិទី៤ផងដែរ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល