(ភ្នំពេញ)៖ ក្រោយពីរឿងជ្រើលជ្រួលបាត់ តារាចម្រៀង យ៉ុង ចាន់សុធាវី បានស្ងប់ស្ងាត់ ព្រមទាំងលេចមុខមកវិញ យ៉ាងត្រឹមត្រូវ ក្នុងហេតុផលថា នាងដើរលេងមិនបានប្រាប់ម្ចាស់ស្ព័នស័រ រួចមក យ៉ាងហោចណាស់តារាចម្រៀង ក្នុងប្រទេសកម្ពុជាពីរដួង មិនបានអាក់ខានដោយសារព័ត៌មានបាត់ខ្លួនរបស់ យ៉ុង ចាន់សុធាវី ឡើយ ពោលគឺលោក មាស សាលី និង កញ្ញា លីលី តារាសម្ដែងដ៏ស្រស់សោភា ប្រចាំប្រទេស នឹងត្រូវចេញទៅសម្ដែង នៅអាមេរិក ក្នុងពេលឆាប់ខាងមុខនេះ។

លោក មាស សាលី គ្រាន់តែប្រកាសលទ្ធផលថា ជាប់ភ្លាម លោកហាក់ដូចជាត្រូវឆ្នោតមហាសាល ព្រោះនេះជាលើកដំបូងរបស់លោក ក្នុងការឈានជើងចូល ទៅសម្ដែងលើទឹកដីសម្បូរដុល្លារ ដែលអ្នកសិល្បៈហៅថា ទឹកដីកើបលុយមកស្រុកកំណើត ។ លោកហាក់សង្ឃឹមយ៉ាងមុតមាំងថា នឹងរកប្រាក់ត្រឡប់មកស្រុកវិញឲ្យបានច្រើន។ លោក មាស សាលីបាននិយាយថា បីឆ្នាំកន្លងមកនេះ លោកជួបតែមនុស្សកុហកបោកប្រាស់ សង្ឃឹមថា ឆ្នាំថ្មី២០១៦ លោកនឹងមានសំណាងល្អ ហើយសង្ឃឹមថា បងប្អូនខ្មែរនៅសហរដ្ឋអាមេរិក ជួយគាំទ្រលោក ។

ពាក្យសម្ដី មាស សាលី ហាក់ធ្វើឲ្យទស្សនិកជន អាណិតលោកខ្លោចចិត្ត ព្រោះតាំងពីមានវត្តមាន ខេមរៈ សិរីមន្ត ក្នុងផលិតកម្ម សាន់ដេ មក លោកមិនត្រូវបានគេលើកតម្កើងដូចមុនទេ សូម្បីតែបទចម្រៀង ស្ទើរតែគ្មានច្រៀងផង ។ អ្នកខ្លះស្ទើរភ្លេចទៅហើយថា លោកជាតារាចម្រៀងក្នុងផលិតកម្ម សាន់ដេ ។ តែថ្វីត្បិតតែ មាស សាលី មិនសូវមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដូចពីមុន តែលោកមានក្រុមតន្ត្រីផ្ទាល់ខ្លួនមួយ ដែលមានក្មេងៗកំព្រាជិត៣០នាក់ រស់ក្រោមដំបូលនៃឆាកតន្ត្រីនេះ ។ លោកតែងតែរៀបចំការសម្ដែង តាមខេត្តនានាជាច្រើន ហើយរៀបចំឲ្យមានតារាចម្រៀងផ្សេងៗចូលរួម ។

មាស សាលី មិនបានធ្វើដើម្បីប្រាក់ចំណេញ ចូលហោប៉ៅទេ លោកធ្វើឡើងដើម្បីតែក្មេងៗប៉ុណ្ណោះ ហើយម្ដាយលោកព្យាយាមឲ្យឈប់ តែមិនដាច់ចិត្ត ព្រោះអាណិតក្មេងៗ បើលោកបិទអាជីវកម្មនេះ មិនដឹងថា ក្មេងៗនឹងទៅជាយ៉ាងណានោះទេ បើអត់ពីមុខរបរមួយនេះ ។ ចំណែកឯតារាមួយចំនួន ដែលលោកហៅមកច្រៀងជាមួយគ្នា មិនខ្វល់ថា លោកលក់សំបុត្របានច្រើនឬតិចទេ ដឹងតែយកលុយគ្រប់ចំនួន តែលោកមិនដែលហាមាត់ថ្ងូរឡើយ សំខាន់លោកសប្បាយចិត្ត ។

ក្ដីរំពឹងលោក មាស សាលី មិនដឹងថា ត្រូវបានប៉ុន្មានភាគរយទេ ព្រោះសហរដ្ឋអាមេរិកពេលនេះ មានតារាជាច្រើនកំពុងតែគជើងគ្នានៅទីនោះ មានដូចជា នាយក្រិន នាងប្រិមប្រិយ នាង យ៉ុង ចាន់សុធាវី និង តារាជាច្រើនដួងទៀត ហើយម្នាក់ៗថ្ងូរថា រកលុយមិនសូវបានគ្រប់គ្នា ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី