CamNews

ភេទទីបីបន្លំបើកទ្វាររថយន្តលួចទ្រព្យសម្បត្តិ ខណៈម្ចាស់ដេកលក់​ភ្លេច​ចាក់សោ សំណាងអាក្រក់​​រត់អត់រួច

(ភ្នំពេញ)៖ ជនសង្ស័យជាភេទទីបីម្នាក់ក្នុងចំណោមពីនាក់ត្រូវបានជនរងគ្រោះចាប់វាយឡើងប៉ោងមុខទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ចបន្ទាប់ពីធ្វើសកម្មភាពបើកទ្វារថយន្ត តាក់សុីម៉ែត្រ​លួចយក​ទូរស័ព្ឌ​និងកាបូបលុយ ខណៈម្ចាស់ចតរថយន្តដេកលក់ភ្លេចចាក់សោទ្វារ។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៣ខែមករាឆ្នាំ២០១៦នេះនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីស្ថិតក្នុងភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ ហេង ហាន់នី ភេទទី៣ អាយុ២៤ឆ្នាំ មុខរបរជាមេការបម្រើការងារនៅក្នុងហាងខារ៉ាអូខេមួយកន្លែង​នៅតាមបណ្ដោយផ្លូវ២០០៤ ស្នាក់នៅផ្ទះជួល​ក្រោយផ្សារដីហុយ មានស្រុកកំណើតនៅភូមិព្រៃក្តាម ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។ ចំណែកជនរងគ្រោះឈ្មោះ កែម រស្មី ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរបើករថយន្តតាក់សុីម៉ែត្រ ស្នាក់នៅផ្ទះជួលម្តុំវត្តតាំងក្រសាំង សង្កាត់កាកាបខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិព្រៃឫស្សី ឃុំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគាត់បានបើករថយន្តតាក់សុីម៉ែត្រ ១គ្រឿង​ពណ៍លឿងពាក់ស្លាកលេខភ្នំពេញ 2AE.7124 ដោយងងុយដេកខ្លាំងពេកគាត់​ក៏ចតរថយន្តនៅ​លើចិញ្ចើមផ្លូវដេកលក់​ទៅដោយភ្លេច​ចាក់សោ​ទ្វារឡាន។ លុះដល់ម៉ោងកើតហេតុខាងលើស្រាប់តែ​មាន​ជន​សង្ស័យ​មានគ្នា២នាក់ ជិះម៉ូតូ១គ្រឿង​ម៉ាកហុងដាសេ១២៥មិនចាំស្លាកលេខ បានមកធ្វើសកម្មភាពបើកទ្វារ​លួយយកទូរស័ព្ទ២គ្រឿងនិងកាបូបលុយ ពេលនោះជនរងគ្រោះដឹងទាន់ក៏ដេញចាប់បានម្នាក់។ ចំណែកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ ពេលនោះជនរងគ្រោះ​ចាប់បាន​ជនសង្ស័យ ដែលជាភេទ​ទី៣នោះវាយឡើងប៉ោងមុខ​ទើបប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍ទឹកថ្លា​ចាត់ការតាមច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី