ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការការដកស្រង់អត្តបទផ្សាយ ដែលចេញដោយទីភ្នាក់ងារ
សារព័ត៌មានបរទេស CNN នាវេលាប៉ុន្មានម៉ោងមុននេះ បានអោយដឹងថា សមាជិកសភាសហ
រដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ កាលពីម្សិលមិញថា ក្រុមឧទ្ទាមអាល់កៃដា ដែល
មានគ្នា ២ នាក់ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីពួកគេទាំងពីរនាក់ មានបំណងបើកការវាយប្រ
ហារ ពោលគឺធ្វើសកម្មភាពភារវកម្ម ទៅលើរថភ្លើង ដឹកអ្នកដំណើរមួយ ដែលធ្វើដំណើរពី កា
ណាដា មកសហរដ្ឋអាមេរិក។

គួររំឭកផងដែរថា ជនជាប់ចោទដែលត្រូវបានចាប់ឃាត់ខ្លួននោះ មានឈ្មោះ Chiheb Esseg-
haier វ័យ ៣០ ឆ្នាំ និង Raed Jaser វ័យ ៣៥ ឆ្នាំ ។ លើសពីនេះ ក៏មានការបញ្ជាក់អះអាងពី
លោក James Malizia ដែលជាជំនួយការផ្ទាល់មកពីអគ្គស្នងការជាតិ ផងដែរថាបុរសពីរនាក់
នោះ ត្រូវបានផ្ទន្ទាទោស និង រង់ការចោទប្រកាន់ពីបទ ទទួលការទំនុកបម្រុងពីក្រុមឧទ្ទាម
អាល់កៃដា ដែលមានមូលដ្ឋាននៅក្នុងប្រទេស អ៊ីរ៉ង់ ខណៈពេលដែលពួកគេបម្រុង នឹងធ្វើ
សកម្មភាពភារវកម្ម ដោយសម្លាប់រង្គាល ប្រជាពលរដ្ឋស្លូតត្រង់ ដែលបានធ្វើដំណើរនៅលើ
រថភ្លើងមួយ ធ្វើដំណើរពីកាណាដា មកសហរដ្ឋអាមេរិក។

លោក James Malizia

បើទោះជាមានការចោទប្រកាន់ ថាវាគឺជាការទំនុកបម្រុង ពីសំណាក់ក្រុមអាល់កៃដា នៅក្នុង
ប្រទេសអ៊ីរ៉ង់ តែមិនមានភស្តុតាងណាមួយ គូសបញ្ជាក់អោយដឹងថា វាគឺសកម្មភាពវាយប្រ
ហារ ដែលមានការគាំទ្រពីរដ្ឋនោះទេ លោក James Malizia បញ្ជាក់បន្ថែម៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ CNN