Tokyo: តារាម៉ូដែលជប៉ុន កញ្ញា �Miyu Uehara� ដែលមានអាយុ 24 ឆ្នាំ បានចង់កសំលាប់ខ្លួននៅ ក្នុងផ្ទះរបស់ខ្លួន នៅទីក្រុង Tokyo។ ហេតុការណ៏នេះបានកើតឡើងនៅប្រហែលជាម៉ោង 2 ទៀបភ្លឺព្រឹកថ្ងៃ ទី 12 ខែឧសភា ឆ្នាំ 2011 នេះ។ ប៉ូលីសបានរូតរះ ទៅកន្លែងកើត បន្ទាប់ពីទទួលបានដំណឹងពី អ្នកជិតខាងរបស់ នាង ហើយបានសន្និដ្ឋានថានេះ គឺករណីធ្វើអត្តឃាតដោយខ្លួនឯង។
នៅពេលដែលប៉ូលីសមកដល់កន្លែងកើតហេតុ គេឃើញថា នាង Miyu Uehara ចងក ហើយសន្លប់មិនដឹង ខ្លួនឡើយ ហើយបន្ទាប់មក ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ តែសំណាងមិនល្អ រូបនាងក៏ត្រូវបានល្លាប់ បន្ទាប់ ពីទៅដល់មន្ទីរពេទ្យ ប្រមាណ មួយម៉ោង កន្លះក្រោយមក។
សូមបញ្ជាក់ថា កញ្ញា �Miyu Uehara� គឺធ្លាប់ជា ម្ចាស់ក្សត្រី នៃការប្រណាំងរថយន្ត នៅក្នុងឆ្នាំ 2006 ហើយ 2 ឆ្នាំក្រោយនាងចាប់ផ្តើមល្បី ដោយសារតែនាងជាកូនស្រីពៅ ដែលកើតក្នុងគ្រួសារក្រីក្រ មានបងប្អូនរហូត ដល់ 10 នាក់។
រយៈពេល 2 ថ្ងៃមុនពេលដែលនាងបានស្លាប់ នាងបានសរសេរនៅលើ Blog របស់នាង ពីការព្រួយបារម្ភអំពី ជីវិតស្នេហារបស់នាង នាងបាននិយាយថា �ខ្ញុំស្អប់ផ្ទៃមេឃថ្ងៃនេះ� �I hated the sky today� ហើយនាងបាន បន្តទៀតថា � ខ្ញុំពិតជាមិនអាចស្រលាញ់ ខ្ញុំធ្លាប់មានទំនាក់ទំនងស្នេហា ប៉ុន្តែខ្ញុំមិនដឹងថាត្រូវស្រលាញ់យ៉ាង ដូចម្តេច ហើយត្រូវធ្វើយ៉ាណាអោយ មានភាពរ៉ូមេនទិច� �In reality, I can�t do love. I used to always be in a relationship, but I�m losing my understanding of how to love or have a romance.� ហើយនាងក៏បានបញ្ចប់ ការសរសេររបស់ ជាមួយនឹងការសុំការណែនាំពីអ្នកដទៃ។