CamNews

សម្តេចក្រឡាហោម ស ខេង ទំនងទទួល តំណែងជា អនុប្រធាន ខណៈសម្តេចតេជោ នឹងក្លាយជាប្រធាន CPP ស្វ័យប្រវត្តិ

ភ្នំពេញ ៖ ដោយសារតែ មានគុណបំណាច់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលត្រូវបានព្រះមហាក្សត្រប្រោស ព្រះរាជទាននូវ គោរមងារ ដ៏មហាកិត្តិយសបំផុត ជាសម្តេចក្រឡាហោម ស ខេង នៅថ្ងៃអាទិត្យទី១៤ ខែមិថុនា ឆ្នាំ២០១៥ ដែលអ្នកវិភាគអាចយល់ឃើញថា ជាជំហានមួយវិវត្តន៍បន្ថែមទៀតសម្រាប់លោក ស ខេង ឆ្ពោះទៅទទួលតំណែងលំដាប់ទី២ នៅក្នុងគណបក្សប្រជាជនកម្ពុជា គឺអនុប្រធាន ខណៈដែលសម្តេច តេជោ ហ៊ុន សែន ត្រូវបានគេដឹងរួចជាស្រេចថា សម្តេចនឹងជ្រើសតាំងជាប្រធានគណបក្ស នៅក្នុងការ បោះឆ្នោតររបស់គណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា មួយថ្ងៃបន្ទាប់ ពីសពសម្តេចជាស៊ីម ត្រូវបានបូជានៅថ្ងៃទី១៩ មិថុនា ខាងមុខនេះ។

លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់មជ្ឈមមណ្ឌល ព័ត៌មានដើម អម្ពិល នៅថ្ងៃទី១៤ ខែមិថុនា ថា គណបក្សប្រជាជនកម្ពុជា នឹងរៀបចំការបោះឆ្នោត ជ្រើសរើសប្រធាន អនុប្រធានគណបក្ស នៅថ្ងៃសៅរ៍ទី២០ ខែមិថុនា ខាងមុខ ហើយថាសម្តេចតេជោ ហ៊ុន សែន អនុ ប្រធានគណបក្ស នឹងត្រូវបានសមាជិកគណបក្សបោះឆ្នោត ឲ្យក្លាយជាប្រធានគណបក្សជំនួសសម្តេច ជា ស៊ីម ដែលបានទទួលមរណភាព កាលពីថ្ងៃទី៨ មិថុនា ឆ្នាំ២០១៥។

ដោយឡែកអនុប្រធានគណបក្ស លោក ឈឹម ផលវរុណ ពុំបានបញ្ជាក់ច្បាស់ថា ឥស្សរជនណាមួយ នោះទេ ដោយគ្រាន់តែលោកអះអាងថាឥស្សរជននោះធ្លាប់មានប្រវត្តិតស៊ូ ចាប់តាំងពីគ្រាដំបូងជាមួយ សម្តេចហេង សំរិន សម្តេចជា ស៊ីម និងសម្តេចតេជោ ហ៊ុន សែន នៅក្នុងការផ្តួលរំលំរបបប្រល័យពូជ សាសន៍ខ្មែរក្រហមចាប់តាំងពីចុងឆ្នាំ១៩៧៨។

អ្នកវិភាគបានទស្សន៍ទាយថា សម្តេចក្រឡាហោម ស ខេង ជាឥស្សរជនលេចធ្លោជាងគេបំផុត សម្រាប់ តំណែងអនុប្រធាន ដោយសារតែសម្តេចក្រឡាហោម ធ្លាប់មានប្រវត្តិតស៊ូដូចខាងលើ ហើយត្រូវ ជាប្អូនថ្លៃ សម្តេចជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងអតីតជាប្រធានព្រឹទ្ធសភា។

រីឯសម្តេចវិបុលសេនាភក្តី សាយ ឈុំ ទំនងជារក្សាតំណែងដដែល គឺអគ្គលេខាគណបក្សប្រជាជន កម្ពុជា ហើយម្យ៉ាងសម្តេចវិបុលសេនាភក្តី ទើបជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាផងដែរ។

គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលធំជាងគេ កំពុងដឹកនាំប្រទេស ហើយក៏ជាគណបក្ស ដែល បានដឹកនាំចលនាតស៊ូ វាយរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ព្រមទាំងជាភាគីហត្ថលិខីកិច្ចព្រមព្រៀង ទីក្រុងប៉ារីស២៣ តុលា ១៩៩១ ហើយក៏ជាអ្នករំលាយអង្គការចាត់តាំង នយោបាយ និងយោធា របស់ ខ្មែរក្រហមក្រោមរូបមន្តនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន បុរសខ្លាំង នៃកម្ពុជានាថ្ងៃ២ធ្នូ ឆ្នាំ១៩៩៨៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល