CamNews

ព្រៃផ្សៃណាស់ ! ឪពុកចាប់​​កូនបង្កើត​​រំលោភ​​បាន​សម្រេច​៣ដង

(កំពត)៖ ពិតជាព្រៃផ្សៃណាស់ បុរសម្នាក់ បានចាប់រំលោភសេពសន្ទវៈ លើកូនស្រីបង្កើតខ្លួនឯង សម្រេចជាបន្តបន្ទាប់រហូតទៅដល់០៣ដង នៅស្រុកកំពង់ត្រាច ខេត្តកំពត តែជននេះត្រូវកម្លាំងនគរបាលចាប់ខ្លួន ហើយបញ្ជូនទៅតុលាការ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ។

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្ត បានប្រាប់ឲ្យដឹងថា ស្ត្រី​​ជា​ប្រពន្ធរបស់ជនល្មើស បាន​ដឹក​ដៃ​កូនស្រី​របស់ខ្លួនដែល​ទើបតែ​មាន​អាយុ​៨​ឆ្នាំ​ ​មក​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន នៃស្រុក​កំពង់ត្រាច ដើម្បីដាក់​ពាក្យ​បណ្ដឹង​ ប្តឹង​ប្តី​របស់​ខ្លួន​ថា បាន​ចាប់រំលោភ​កូនស្រី​បង្កើត​ បានសម្រេច​ជា​ញឹកញាប់។

ក្រោយមានពាក្យបណ្តឹង កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យតែម្តង។

ជនសង្ស័យ​ជា​ឪពុក​ចិត្ត​តិរច្ឆាន​ ឈ្មោះ ឯម លោម អាយុ​៣១​ឆ្នាំ ត្រូវ​បាន ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៦។ចំណែក​កូនស្រី​រង​គ្រោះ​ ឈ្មោះ ភ.ឡ អាយុ៨ឆ្នាំ។គ្រួសារ​នេះ​រស់នៅភូមិព្រែកក្រឺស ​ឃុំ​ព្រែក​ក្រឺស ស្រុក​កំពង់ត្រាច ខេត្តកំពត។

មន្ត្រីនគរបាល​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ ​បាន​ដឹក​ដៃ​កូនស្រី​មក​ដល់​ប៉ុស្តិ៍​ ប្តឹង​ប្តី​ខ្លួនឯង​ថា បាន​ចាប់រំលោភ​កូនស្រី​បង្កើត សមត្ថកិច្ច​ក៏​នាំ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​ទ្វារមាស​ឃើញ​ថា ពិតជា​បាន​ប៉ះ​នឹង​វត្ថុ​រឹង​ពិតប្រាកដ​មែន ។

ម្យ៉ាងទៀត​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នាង​ពិតជា​ត្រូវ​ឪពុក​ចិត្ត​តិរច្ឆាន​ចាប់រំលោភ​​ញឹក​ញាប់​ពិតប្រាកដ​មែន ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ក៏​នាំ​គ្នា​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឪពុក​យក​មក​ធ្វើការ​សា​កសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាលមូលដ្ឋាន។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ជា​ឪពុក​ចិត្ត​តិរច្ឆាន​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​កូនស្រី​របស់​ខ្លួន​ចំនួន​៣​ដង​ពិតប្រាកដ​មែន ខណៈ​ប្រពន្ធ​មិន​នៅផ្ទះ។

បច្ចុប្បន្នជនសង្ស័យជា​ឪពុក​ចិត្ត​តិរច្ឆាន​ខាងលើនេះ ក្រោយឃាត់ខ្លួនបានភ្លាម ក៏នាំមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង អនុវត្តតាមនីតិវិធីច្បាប់ ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី