រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានធម្មជាតិ លោក Berat Albayrak បាននិយាយថា រដ្ឋាភិបាលតួកគី ទំនងជានឹងសាងសង់រោងចក្រផលិតថាមពលនុយក្លេអ៊ែរទី ៣ របស់ខ្លួន នៅក្នុងរដ្ឋ Thrace ។

"គម្រោងសាងសង់ដំបូងនៃរោងចក្រផលិតថាមពលនុយក្លេអ៊ែរអាគីគូ នឹងត្រូវបានដាក់ឱ្យដំណើរការ នៅឆ្នាំ ២០២៣ ។ ទីតាំងទីបីនៃរោងចក្រផលិតថាមពលនុយក្លេអ៊ែរនេះ ស្ទើរតែរកបានហើយ នៅក្នុងតំបន់ Thrace ។ លោកបាននិយាយ នៅក្នុងបទសម្ភាសន៍មួយ ជាមួយអ្នកសារព័ត៌មានទូរទស្សន៍ឯកជនមួយឈ្មោះ CNN Türk កាលពីថ្ងៃទី ១៣ ខែមិថុនាថា៖ "រោងចក្រនេះគួរតែត្រូវសាងសង់នៅតំបន់ Thrace ព្រោះតំបន់នេះ មានអត្រាប្រើប្រាស់ថាមពលខ្ពស់ ប៉ុន្តែចំណែកការផលិតវិញ មិនមានច្រើនគ្រប់គ្រាន់ នៅក្នុងតំបន់នេះទេ" ។

យើងនឹងសាងសង់មជ្ឈមណ្ឌលពិសេសសម្រាប់ផលិតសារធាតុបូរុន(Boron) នៅក្រៅតំបន់ឧស្សាហកម្ម ដែលបានរៀបចំរួចជាស្រេច ។ យើងបានកំណត់ទីតាំងរួចរាល់ហើយ ប៉ុន្តែខ្ញុំ មិនទាន់ប្រកាសពីទីតាំងឥឡូវនេះទេ។ កិច្ចសហប្រតិបត្តិការ ជាមួយឧស្សាហកម្មនេះ នឹងត្រូវអនុវត្តន៍ជាមួយមជ្ឈមណ្ឌលទាំងនេះ។ យើងនឹងយកគំរូនានា ដែលបានអភិវឌ្ឍន៍រួចរាល់ ទាក់ទងនឹងថាមពលនុយក្លេអ៊ែរ។ ការផលិតសារធាតុ Boron និងរោងចក្រនុយក្លេអ៊ែរនឹងក្លាយ វត្ថុសំខាន់ពីរ ដែលពឹងផ្អែកគ្នាទៅវិញទៅមក»។

ការស្ថាបនារោងចក្រនុយក្លេអ៊ែរ Akkuyu នៅខេត្ត Mersin តំបន់មេឌីទែរ៉ាណេ ត្រូវបានទាត់ចោល ដោយប្រធានាធិបតីលោក Recep Tayyip Erdogan និងសមភាគីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃទី ៣ ខែមេសា។

ប្រទេសតួកគី ក៏បានចុះហត្ថលេខាលើពិធីសារមួយផងដែរ ជាមួយរដ្ឋាភិបាលជប៉ុនសម្រាប់ការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរមួយ នៅខេត្ត Sinop តាមឆ្នេរសមុទ្រខ្មៅ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ hurriyetdailynews