ឈរនៅកណ្តាលផ្លូវ នារីវ័យក្មេងម្នាក់ មានវ័យប្រហែល ២៥ ឆ្នាំ បានស្រាតសំពត់ខ្លួនចេញ និងបានដើរ សំដៅទៅ ប៉ូលិសចរាចរណ៍ពីរនាក់ ដែលកំពុងតែបំពេញភារកិច្ចនៅតំបន់ឧស្សាហកម្មមួយកន្លែង។

នៅចន្លោះម៉ោងប្រហែលជា ១០ ព្រឹក ថ្ងៃទី ២៨ ខែ វិច្ឆិកា ម្សិលមិញនេះ មាននារីម្នាក់បើកបររថយន្ត ប្រភេទបួនកៅអីពណ៌ក្រហមមានស្លាកលេខ BKS 30Y-5155 ឆ្ពោះទៅកាន់តំបន់ឧស្សាហកម្ម Van Trung ខេត្ត Bac Giang ប្រទេសវៀតណាម ក៏ត្រូវបានប៉ូលិសចរាចរណ៍ ឃាត់រថយន្តឲ្យឈប់។

...អាន៖ នារីមានផ្ទៃពោះម្នាក់ សុំទានរួចហើយដើរឡើងឡានសុទ្ធតែ Mercedes Benz ដ៏ទំនើប ដើម្បីរាប់លុយ

បើយោងតាមសាក្សីបានឃើញផ្ទាល់ភ្នែកកបានឲ្យដឹងថា ពេលត្រូវប៉ូលិសចរាចរណ៍ ស្នើសុំនាំរថយន្ត ចូលចំណតត្រួតពិនិត្យ នារីម្ចាស់រថយន្តដែលមានអាយុប្រហែល ២៥ឆ្នាំ បានស្រាតសំពត់ពណ៌ក្រហម ចេញភ្លាម នៅចំពោះមុខប៉ូលិសចរាចរណ៍។ នារីរូបនោះ បានស្រាតសំពត់បណ្តើរ ខឹងសម្បារសណ្តើរ ហើយបានដើរចូលទៅជិតប៉ូលិសពីរនាក់ ដែលកំពុងបំពេញភារកិច្ច។

...អាន៖ ស្រីស្អាតវ័យក្មេងម្នាក់ បាត់បង់ជីវិត ដោយសារតែរវល់ វក់នឹងការថតរូប Selfie រកមុំដែលស្អាត

ឃើញហេតុការណ៍ចម្លែកនេះ សាធារណជនជាច្រើននាក់ ដែលនៅការដ្ឋានជិតនោះ រួមជាមួយនឹងអ្នក ដំណើរឆ្លងកាត់ទីនោះ បានដកយកស្មាតហ្វូន មកថតរូប និងវីដេអូស្ទើរគ្រប់គ្នា។ ដងផ្លូវត្រូវបានស្ទះ ចរាចរណ៍ ដោយសារតែគ្រប់មធ្យោបាយធ្វើដំណើរ បានបើកយឺតៗ ក្នុងនោះអ្នកបើកបរខ្លះ បានឈប់ ចុះតាមដានមើលផងដែរ។

...អាន៖ អស្ចារ្យ! អាយុ ១០០ឆ្នាំហើយ នៅតែហ៊ានលោតឆ័ត្រយោង ប្រថុយគ្រោះថ្នាក់ទៀត

មនុស្សមួយចំនួនបានឲ្យដឹងថា រថយន្តបើកបរនៅលើដងផ្លូវនេះ ត្រូវបានឃាត់ឲ្យឈប់ ដោយសារតែ អ្នកបើកបរ បើកខុសគំនូសផ្លូវ ឬក៏បើកហួសល្បឿនកំណត់៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing