ឆ្នាំ ២០១១ ប្រទេសឥណ្ឌា នាំចូលមាសច្រើនជាងគេបង្អស់ ក្នុងពិភពលោក គឺប្រមាណជា ១ពាន់
តោន ប្រហែលនឹង ១/៥ នៃចំនួនមាស់សរុប ដែលត្រូវបានផ្គត់ផ្គង់ទូទាំងពិភពលោក។

ប្រជាជនឥណ្ឌា គឺជាមនុស្សស្រឡាញ់ចូលចិត្តមាសជាទីបំផុត។ កូនក្រមុំទាំងឡាយ ទទួលបាន
អំណោយជាមាសយ៉ាងច្រើនសន្ធឹក ហើយនៅក្នុងពិធីមង្គលការ ពូកនាងតែងតែពាក់មាសច្រើន
រហូតស្ទើរតែ “បាក់.ក” ។ ប្រជាជនសន្សំទ្រព្យ ដោយការទិញមាសទុក ចំណែកមនុស្សជាច្រើនក៏
តែងបង្អួតចិញ្ចៀនធំៗធ្វើអំពីមាស រីឯបណ្ដាសេដ្ឋី ក៏តែងមានទម្លាប់ជូន និងប្រគេនមាសទៅឱ្យ
វិហារសាសនាទាំងឡាយ ដោយចាត់ទុកដូចជាការដឹងគុណ។

បើទោះជាក្រុមសេដ្ឋវិទូ បានព្រមានអំពីហានិភ័យនៃការសន្សំទ្រព្យដោយមាស ប៉ុន្ដែឆ្នាំ ២០១១
ឥណ្ឌា នាំចូលមាសច្រើនជាងគេបង្អស់ ក្នុងពិភពលោក គឺប្រមាណជា ១ពាន់តោន ប្រហែលនឹង
១/៥ នៃចំនួនមាស់សរុប ផ្គត់ផ្គង់ទូទាំងពិភពលោក។

ហេតុអ្វីប្រជាជនឥណ្ឌា ចូលចិត្តមាសយ៉ាងខ្លាំងដូច្នេះ?

ទំនៀមទម្លាប់ឥណ្ឌា បានបង្ហាញថា ប្រជាជននៃប្រទេសនេះ ធ្លាប់បានគោរពស្រឡាញ់មាសយ៉ាង
ខ្លាំង តាំងពីដើមរៀងមក ប៉ុន្ដែ ការទិញមាសក្នុងបរិមាណច្រើនសន្ធឹក គឺទើបតែមានឡើងក្នុងរយៈ
ពេលចុងក្រោយនេះប៉ុណ្ណោះ។ ឆ្នាំ ១៩៨២ ប្រទេសឥណ្ឌា នាំចូលមាស ប្រហែល ៦៥តោន រហូត
មកដល់ឆ្នាំ ១៩៩០ ប្រទេសនេះ បានដាក់បំរាមមិនឱ្យនាំចូលមាស។ ដូច្នេះ មាសក៏ត្រូវបានគេនាំ
ចូលដោយគេចពន្ធ និងមានតម្លៃខ្ពស់ជាងពាក់កណ្ដាល ធៀបនឹងតម្លៃនៅបរទេស។ អ្នកទិញមាស
ភាគច្រើន គឺប្រជាជនក្រីក្រ នៃប្រទេសឥណ្ឌាភាគខាងត្បូង។ សម្រាប់ពួកគេ មាសគឺជាប្រភេទ
ប្រាក់បុរាណមួយ ហើយត្រូវបានប្រើប្រាស់ជាទ្រព្យសម្រាប់បញ្ចាំ នៅពេលទៅខ្ចីប្រាក់។

ប៉ុន្ដែ តម្រូវការមាស ទើបតែបានផ្ទុះឡើង បន្ទាប់ពីឥណ្ឌា បានលុបចោលបំរាមនាំចូល កាលពី
ពេលកន្លង។ បច្ចុប្បន្ន មាសត្រូវបានទិញដោយក្រុមអ្នកមាន អ្នកវិនិយោគ ។ល។ អ្នកទិញមាស
តែងមានហេតុផលដោយឡែករបស់ខ្លួន ដំបូង ពួកគេមិនជឿជាក់លើប្រព័ន្ធហិរញ្ញវត្ថុផ្លូវការ។
ប្រជាជនឥណ្ឌាចំនួន ១/៣ ប៉ុណ្ណោះដែលមានគណនីធនាគារ។ ប្រព័ន្ធហិញ្ញវត្ថុឥណ្ឌា គឺជួយតែស្ថាប័នរដ្ឋដែលខ្ចីប្រាក់ដោយអត្រាការប្រាក់ទាប ខណៈដែលអ្នកសន្សំប្រាក់ មិនទទួលបានការ
ប្រាក់ច្រើន។

ដូច្នេះ មិនមានអ្វីពិបាកយល់នោះទេ ពេលដែលក្រុមអ្នកវិនិយោគមិនមានជម្រើសផ្សេង ក្រៅតែ
ពីការទិញមាស ព្រោះវាគឺជាទ្រព្យសម្បត្តិមួយប្រភេទដែលមិនចេះថោកតែរហូត ពិសេស នៅ
ពេលវាមានតម្លៃថ្លៃ ដូចកាលពីឆ្នាំ ២០០២ ដល់ ២០១១។

មូលហេតុទីពីរ ដែលនាំឱ្យប្រជាជនឥណ្ឌាចូលចិត្តមាស នោះគឺទ្រព្យប្រភេទនេះ អនុញ្ញាតឱ្យអ្នក
វិនិយោគ គេចផុតពីអំពើពុករលួយ។ ការបើកគណនីធនាគារមួយ នៅឥណ្ឌា អាចត្រូវបានគេចាត់
ទុកដូចជាការឡើងតុលាការ ដោយសារតែបញ្ហាការិយាធិបតេយ្យដ៏ស្មុគស្មាញ។ ចំណែកមាស គឺ
ត្រូវបានគេទទួលស្គាល់ ដោយមិនចាំបាច់មានលិខិតស្នាម នៅពេលដាក់បញ្ចាំ។ មាសក៏ជាទ្រព្យ
ដែលមិនជាប់ពន្ធ។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

ភាពខុសគ្នា ១៦ចំណុច រវាងវប្បធម៌លោកខាងលិច និងលោកខាងកើត

ឈ្មោះរបស់ព្យុះ មានភាពខុសគ្នា បែបណា ?

ពេលនៅក្នុងផ្ទៃម្ដាយ អ្នកបានដឹងអ្វីខ្លះ? (មានវីដេអូ)

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CafeF /Economist