(ម៉ានីល)៖ ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីថ្មីរបស់ហ្វីលីពិន លោក Rodrigo Duterte រយៈពេល២ខែកន្លងមកនេះ វិធានការបាញ់សម្លាប់ ដើម្បីកំចាត់ អ្នករត់ពន្ធគ្រឿងញៀននៅក្នុងប្រទេស បានកើនឡើងរហូតដល់២០០០នាក់ហើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃអង្គារ ទី ៣០ ខែសីហា ឆ្នាំ២០១៦។

បើទោះបីជា យុទ្ធនាការបាញ់សម្លាប់ដើម្បីកម្ចាត់អ្នករត់ពន្ធគ្រឿងញៀន ហាក់បីដូចជា មានសភាពសាហាវឃោឃៅ ព្រមទាំងពុំមានការយល់ស្របពី សហរដ្ឋអាមេរិកយ៉ាងណាក្តី ក៏ដំណើរការនៃយុទ្ធនាការរបស់លោក ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នៅតែបន្តយ៉ាងមុតមាំ។

ក្រុមប៉ូលិសហ្វីលីពិន បានធ្វើសេចក្តីការណ៏ថា កន្លងមកពួកគេបានធ្វើការបាញ់សម្លាប់អ្នករត់ពន្ធគ្រឿងញៀន ចំនួន៩០០នាក់ នេះបើគិតចាប់ពីថ្ងៃ០១ ខែកក្កដា មកត្រឹមថ្ងៃទី២០ ខែសីហា។

ដោយឡែក កាលពីសប្តាហ៍មុននេះ ក្រុមប៉ូលិសក៏បានបាញ់សម្លាប់អ្នករត់ពន្ធគ្រឿងញៀនចំនួន១១០០នាក់ទៀត ដោយគិតមកដល់បច្ចុប្បន្ន ចំនួននៃអ្នករត់ពន្ធគ្រឿងញៀន នៅក្នុងប្រទេសហ្វីលីពិន ដែលត្រូវបានបាញ់សម្លាប់បានកើនឡើងរហូតដល់២០០០នាក់៕

ប្រភព ៖ CNA

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង