ភ្នំពេញ ៖ ពិធីប្រកាស តែងតាំងជាផ្លូវ ការអភិបាល រាជធានីភ្នំពេញថ្មីនឹងត្រូវធ្វើ ឡើង នាថ្ងៃទី០៣
ខែឧសភា ឆ្នាំ ២០១៣ ខាងមុខនេះ ស្ថិតក្រោម អធិបតីភាពលោក ឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋ
មន្ដ្រីក្រសួង មហាផ្ទៃ ព្រមទាំងមានការចូលរួមពីថ្នាក់ ដឹកនាំក្រសួងមហាផ្ទៃ សាលារាជធានីភ្នំពេញ
និងមន្ដ្រីពាក់ព័ន្ធជាច្រើននាក់ផ្សេង ទៀត ។

នេះបើយោងតាម ប្រភពព័ត៌មានជាផ្លូវ ការមួយពីសាលារាជធានីភ្នំពេញនារសៀល ថ្ងៃទី២៦ ខែមេ
សា ឆ្នាំ ២០១៣ ។ ប្រភព ព័ត៌មានខាងលើបាន ថ្លែងឱ្យដឹងថា លោក ប៉ា សុជាតិវង្ស បច្ចុប្បន្នជាអភិ
បាលរងរាជ ធានីភ្នំពេញ នឹងត្រូវបានប្រកាសតែងតាំង ជាអភិបាលរាជធានីភ្នំពេញថ្មី ជំនួស លោក
កែប ជុតិមា ដែលត្រូវចូលនិវត្ដ ហើយឈរ ឈ្មោះជាតំណាងរាស្ដ្រ មណ្ឌលភ្នំពេញ ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្លាស់ប្ដូរអភិបាលរាជធានីខេត្ដ ចំនួន ១០ ក្នុងនោះ
រួមមាន រាជធានីភ្នំពេញ ខេត្ដកំពង់ចាម ខេត្ដកំពង់ស្ពឺ ខេត្ដកំពង់ធំ ខេត្ដបន្ទាយមានជ័យ ខេត្ដកណ្ដាល
ខេត្ដ ឧត្ដរមានជ័យ ខេត្ដមណ្ឌលគិរី និងខេត្ដស្ទឹង ត្រែង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល