ព័ត៌មានកីឡា៖ Manchester United បានបំពាក់ងារថ្មីមួយទៀតឲ្យទៅ Wayne Rooney ថាជាប្រធានក្រុមថ្មីរបស់ពួកគេ
កីឡាករលំដាប់ថ្នាក់អន្ដរជាតិ វ័យ ២៨ ឆ្នាំ ឈ្មោះថា Wayne Rooney ត្រូវបានចូលខ្លួនមកបន្ដតំណែងពី Nemanja Vidic ស្របពេលកីឡាករ Darren Fletcher ក៏ត្រូវទទួលងារជា អនុប្រធានក្រុម។

បន្ទាប់ពីទទួលបានការបំពាក់ងារជាថ្មី កីឡាករ Rooney និង ក្លាយជាអ្នកដឹកនាំក្រុម ដើម្បីឈានទៅកាន់ រដូវកាល Premier League ដែលនិងឈមមុខជាមួយនឹងដៃគូរ Swansea នៅឯពហុកីឡរដ្ឋាន Old Trafford នៅថ្ងៃទី ១៦ កក្កដានេះ។ ជាមួយនិងការរីករាយតំណែងថ្មី Rooney បានបង្ហាញពីអារម្មណ៍គាត់ផ្ទាល់ថា វាគឺជាកេតិ្ដយសមួយដ៏ខ្ពង់ខ្ពស់សម្រាប់រូបគាត់ ហើយគាត់ និង បំពេញវាឲ្យបានល្អបំផុតដោយសេចក្ដីមោទនភាព លើសពីនេះទៅទៀត គាត់និងខិតខំប្រឹងប្រែងដើម្បីក្លាយទៅជាអ្នកដឹកនាំ ដ៏គម្រូសម្រាប់ក្រុមរបស់គាត់។

សូមរំលឹកថាកីឡាករ Rooney មានប្រវត្ដិតស៊ូជាមួយក្រុម Manchester United អស់រយៈពេល ១០ ឆ្នាំមកហើយ ដោយចាប់តាំងពីគាត់មានអាយុ ១៨ ឆ្នាំម្លេះ ហើយរួបគាត់បានបង្កើតជ័យជំនះឲ្យក្រុមគាត់ក៏ច្រើនដែរ ហើយកានតែពិសេសថែមទៀ រូបគាត់ក៏ជាជនដែលមានប្រជាប្រិយភាពខ្លាំង បន្ទាប់ពីកីឡាករ Patrice Evra ត្រូវបាត់បង់ការគាំទ្រ។

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី