CamNews

បុរសម្នាក់ ដើរទាក់សត្វ ស្រាប់តែជាន់មីនផ្ទុះ ដាច់ជើងស្តាំ រងរបួសធ្ងន់ នៅស្រុកថ្មពួក

បន្ទាយមានជ័យ៖ នៅវេលាម៉ោង១១ព្រឹក កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ បុរសម្នាក់ទាក់សត្វ តាមអូរព្រំដែនកម្ពុជា-ថៃ ជាន់មីនផ្ទុះដាច់ជើងស្តាំ រងរបួសធ្ងន់ ហេតុការណ៍នេះ ស្ថិតក្នុងភូមិសាស្ត្របឹងតាមាំងប ឃុំគោករមៀត ស្រុកថ្មពួក បខេត្តបន្ទាយមានជ័យ។

នគរបាលប៉ុស្តិ៍គោករបៀត បានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មាន ពីពលរដ្ឋភ្លាមនោះ កម្លាំងនគរបាល ជំនាញចុះទៅអន្តរាគមន៍ និងជួយសង្គ្រោះជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យផងដែរ សមត្ថកិច្ចបានបន្តថា បុរសរងគ្រោះមានឈ្មោះ លី រ័ត្ន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅកើតហេតុខាងលើបានជាន់មីន បណ្តាលឲ្យដាច់ជើងស្តាំ រងរបួសធ្ងន់ ខណៈដើរទៅចាញ់សត្វ ត្រង់ចំណុចបង្គោល TA៧៣៨-៥៥៥ក្នុង ភូមិតាមាំង ឃុំគោករមៀត ស្រុកថ្មពួក។

បច្ចុប្បន្នជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក ដើម្បីធ្វើការជួយសង្គ្រោះ និងមិនទាន់ដឹងថា ជនរងគ្រោះយ៉ាងណានៅឡើយនោះទេ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល