(អាហ្គានីស្ថាន)៖ កម្លាំងជីវពលដែលគាំទ្ររដ្ឋាភិបាល នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានកាត់ ក្បាល សកម្មជនក្រុមឧទ្ទាម ISIS ចំនួន៤នាក់ នៅក្នុងខេត្ត Nangarhar និង បានដាក់ព្យូរក្បាលរបស់ ពួកគេបង្ហាញជាសាធារណៈ ដើម្បីបង្ហាញពីភាពសងសឹង ទៅនឹង អំពើឃោឃៅរបស់ក្រុម ISIS នេះបើយោងតាមការចេញផ្សាយរបស់ RT នៅថ្ងៃទី២៨ ខែធ្នូ។

កម្លាំងជីវពលដែលគាំទ្ររដ្ឋាភិបាលមួយនេះ បានប្រកាសឲ្យដឹងថា នេះ ជាការសងសឹក និងចង់ បង្ហាញដល់ក្រុម ISIS ថាពួកគេក៏ហ៊ានកាត់ក្បាល ដើម្បីតបស្នងនូវ ទង្វើដ៏អាក្រក់ ឃោឃៅ ដែល ក្រុម ISIS ធ្លាប់ធ្វើកន្លងមក ហើយវានឹងមិនបញ្ចប់ទៅនៅត្រឹមនេះនោះទេ។

ពាក់ព័ន្ធនឹងការកាត់ក្បាល ក្រុមសកម្មប្រយុទ្ធ ISIS ដោយបង្ហាញជាសាធារណៈនេះ មិនត្រូវបាន ទទួលការសាទរ ពីសំណាក់អាជ្ញាធរ ក្នុងតំបន់ឡើយ ផ្ទុយទៅវិញ អាជ្ញាធរ បានព្រួយបារម្ភ ខ្លាច កើតមានឧប្បត្តិហេតុណាមួយកើតឡើង ក្រោយពេលកម្លាំងជីវពល ដែលគាំទ្រ រដ្ឋាភិបាល កាត់ ក្បាល សមាជិកសកម្មប្រយុទ្ធ ISIS៕

ប្រភព ៖ អ័រតេរុស្ស៊ី

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី