(ភ្នំពេញ)៖ កំពូលតារាចម្រៀងដ៏មានប្រជាប្រិយ លោក ខេមរៈ សិរីមន្ត ថ្ងៃទី ២៥ ធ្នូ ២០១៥ បានចូលរួមជាមួយនឹងកាកបាទក្រហមកម្ពុជា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រុមហ៊ុនអេហ្សិត នៅឯបញ្ជរបង់ប្រាក់កំបូល ដែលស្ថិតនៅតាមដងផ្លូវជាតិលេខ ៤ ក្នុងខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏ដូចជាសិស្សានុសិស្ស នៅក្នុងយុទ្ធនាការអប់រំអំពីសុវត្ថិភាពចរាចរណ៍ សម្រាប់ថ្ងៃបុណ្យណូអែល និងចូលឆ្នាំសកលខាងមុខនេះ ។

នៅក្នុងឱកាសនេះ លោក ខេមរៈ សិរីមន្ត បុគ្គលិកក្រុមហ៊ុន មន្ត្រីកាកបាទក្រហម និងសិស្សានុសិស្សបានចូលរួមជាមួយនឹងលោកតាណូអែល ក្នុងការចែកខិតប័ណ្ណ និងបិទសន្លឹកស្ទីគ័រអប់រំពីច្បាប់ចរាចរណ៍ ដល់អ្នកធ្វើដំណើរឆ្លងកាត់បញ្ជរកំបូល ។

លោក ខេមរៈ សិរីមន្ត ធ្លាប់ជាជនរងគ្រោះមួយរូបពីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយនៅតាមដងផ្លូវជាតិលេខ ៤ លោក បានជំរុញឲ្យអ្នកធ្វើដំណើរគ្រប់រូបមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបើកបរ ដើម្បីចាកផុតពីគ្រោះថ្នាក់ចរាចរណ៍ លោក ខេមរៈ សិរីមន្តបានឲ្យដឹងថា«ដោយសារខ្ញុំធ្លាប់ជួបនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នេះដោយខ្លួនឯង ខ្ញុំយល់ពីអារម្មណ៍នេះច្បាស់ជាងអ្នកណាទាំងអស់ ពេលធ្វើដំណើរនៅតាមដងផ្លូវ ខ្ញុំគិតថា ជាសមរភូមិក្តៅមួយ ជាសមរភូមិ ដែលខ្ញុំត្រូវប្រយ័ត្នបំផុត” ។

លោក ខេមរៈ សិរីមន្ត បន្ដថា ក្នុងឱកាស បុណ្យគ្រីស្តម៉ាស់ និងបុណ្យសកលផងនោះ ប្រាកដណាស់ ពិតជាមានបងប្អូនជនរួមជាតិខ្មែរយើង នឹងធ្វើដំណើរទៅទីជិតទីឆ្ងាយ ។ ដូច្នេះ សូមឲ្យបងប្អូនទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ។ បើកបរទៅតាមល្បឿនកំណត់ និងប្រុងប្រយ័ត្នគ្រប់វិនាទី ហើយបើកបរកុំពិសារជាតិស្រវឹង។

ទន្ទឹមនឹងនោះ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកស្រី មឹន មាណវី បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមហ៊ុន អេហ្សិតអ៊ិនវេសមេនដែលបានរៀបចំកម្មវិធីនេះ ក្រោមប្រធានបទ “សុវត្ថិភាពផ្តើមចេញពីអ្នក” និងមានការចូលរួមពីភ្ញៀវកិត្តិយសរួមមានកាកបាទក្រហមកម្ពុជា អង្គការ IARD ក៏ដូចជាកំពូលតារាចម្រៀងដ៏ល្បី ព្រមទាំងក្មួយៗសិស្សានុសិស្សសាលាជម្ពូវ័ន្ត ដែលធ្វើឲ្យពិធីនេះមានភាពអធិកអធម្ម និងដោយរលូន។
លោក ជួន វ៉ាន់ឌន តំណាងក្រុមហ៊ុន អេហ្សិតអ៊ិនវេសមេន បានថ្លែងថា«យើងតែងតែប្ដេជ្ញាក្នុងការលើកកម្ពស់ សុវត្ថិភាពចរាចរណ៍នៅតាមដងផ្លូវជាពិសេសតាមរយៈយុទ្ធនាការអប់រំ ផ្សព្វផ្សាយជាបន្តបន្ទាប់ ជាលទ្ធផល តាមរយៈបទពិសោធន៍ ដែលក្រុមហ៊ុនបានទទួលកន្លងមក ក្រោយពីការប្រារព្ធពិធីប្រភេទនេះ គ្រោះថ្នាក់ចរាចរណ៏មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ។ ដូច្នេះក្រុមហ៊ុនចាំបាច់ត្រូវតែបន្តផែនការប្រភេទនេះទៅមុខទៀតជាប្រចាំក្នុងឆ្នាំ ២០១៦ ខាងមុខនេះ»។

យោងតាមការស្រាវជ្រាវបានឲ្យដឹងថា ការបើកបរហួសល្បឿនកំណត់ និងការបើកបរដោយមានជាតិស្រវឹងគឺជាមូលហេតុចម្បងធំបំផុត ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ដែលជាមធ្យម គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្ស ៦នាក់ក្នុងមួយថ្ងៃ ។ ក្នុងមួយឆ្នាំៗ គ្រោះថ្នាក់ចរាចរណ៍ក៏បានធ្វើឲ្យកម្ពុជាខាតបង់ទឹកប្រាក់រាប់រយលានដុល្លារថែមទៀតផង៕