ព័ត៌មានអន្តរជាតិ៖ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ ប្រទេស អង់គ្លេស Thomson ចំណុះដោយ អ្នកដំណើរសរុប ១៨៩ នាក់នោះបានព្យាយាមបើកគេចពីគ្រាប់រ៉ុកកែតដែលហោះសំដៅមកកាន់ យន្តហោះរបស់ខ្លួន អំឡុងប្រតិបត្តិការដឹកអ្នកដំណើរ ទៅកាន់រមណីយដ្ឋានទេសចរណ៍ Sharm El Sheikh ប្រទេស អេហ្ស៊ីប ។

របាយការណ៍ បញ្ជាក់អោយដឹងថា យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ អង់គ្លេស Thomson បាន ព្យាយាមបើកគេចពីការវាយប្រហារដោយគ្រាប់រ៉ុកកែត ដោយជៀសឆ្ងាយប្រមាណ ១០០០ ហ្វីត អំឡុងហោះហើរលើអាកាស ជាសំណាងល្អ បានគេចផុតពិតប្រាកដែន ខណៈ ពីលុតដែលជាកា ពីទែននោះប្រើនិតិវិធីបើកគេចភ្លាម។ ជាលទ្ធផល យន្តហោះបានចុះចតដោយ សុវត្ថិភាព ខណៈ ក្រុមអ្នកដំណើរនៅលើយន្តហោះ មិនត្រូវបានប្រាប់ពីហានិភ័យនៃគ្រោះថ្នាក់លើកនេះនោះទេ។

គួររំឮកថា គ្រោះឧបទ្ទេវហេតុខាងលើ គឺបានកើតឡើង កាលពី ២ ខែមុន មុននឹងមានករណីធ្លាក់ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ រុស្ស៊ី កាលពីចុងសប្តាហ៍ថ្ងៃសៅរ៍កន្លងទៅនេះ សម្លាប់មនុស្ស គ្មានសល់ទាំង ២២៤ នាក់ ក្រោយពីហោះហើរ ចេញពី រមណីយដ្ឋាន Sharm El Sheikh ប្រទេស អេហ្ស៊ីប។ មានជំនឿជាក់អោយដឹងថា ក្រុមភារវកម្ម រដ្ឋអ៊ីស្លាមជ្រុលនិយម បាន ដាក់បង្កៃ គ្រាប់ បែកនៅលើយន្តហោះ ជាការបំផ្ទុះ ទម្លាក់យន្តហោះចោលតែម្តង ដែលជា ហេតុនាំ អោយ រាល់ ជើងហោះហើរប្រទេសអង់គ្លេស ផ្អាកការធ្វើដំណើរទៅនិងមក តំបន់រមណីយដ្ឋានខាងលើ ។

នាយកដ្ឋាន គមនាគមន៍ អះអាងអោយដឹងថា ឧបទ្ទេវហេតុយន្តហោះបើកគេចពីការវាយប្រហារ ដោយគ្រាប់រ៉ុកកែតខាងលើ គឺបានកើតឡើង នា ថ្ងៃទី ២៣ ខែ សីហា ២០១៥ កន្លងទៅនេះ ។ ប្រភពបញ្ជាក់យ៉ាងច្បាស់អោយដឹងថា ពីលុតបើក យន្តហោះក្រុមហ៊ុនអាកាសចរណ៍ អង់គ្លេស បំភ្លឺក្តែងៗអោយដឹងថា លោកបាន ឃើញ គ្រាប់រ៉ុកកែត ហោះសំដៅមកយន្តហោះ ស្តែងៗនឹង ភ្នែក។ ភ្លាមៗ លោកបានចេញចំណាត់ការ បើកបង្វៀង ពោលបត់យន្តហោះទៅឆ្វេង១០០០ហ្វឺត ដើម្បីគេចពីគ្រាប់រ៉ុកកែត ដែលកំពុងតែហោះសំដៅមកកាន់យន្តហោះនោះ ។ ក្រៅពីពីលុតដែល ជាកាពីទែនយន្តហោះ បានដឹងឮនិងឃើញ គ្រាប់រ៉ុកកែតខាងលើ ក្នុងនោះ សមាជិកសហសេវិក ៥ នាក់ផ្សេងទៀត ដែលបម្រើការលើយន្តហោះ ក៏បានឃើញដូចគ្នាដែរ។ កាលបើដឹងហើយនោះ យន្តហោះសម្រេចចិត្តចុះចតរយៈពេលយូរនៅអេហ្ស៊ីបជាមុនសិន មុននឹងបង្ខំចិត្តហោះត្រលប់ មកកាន់អង់គ្លេសវិញទាំងប្រឈមនឹងហានិភ័យ។

ជាជាង កាពីទែន ក៏ដូចជា សហសេវិក បានឃើញ គ្រាប់រ៉ុកកែត សំដៅមកកាន់យន្តហោះក្រុម ហ៊ុនអាកាសចរណ៍ អង់គ្លេស ក្នុងនោះ យន្តហោះក្រុមហ៊ុន អាកាសចរណ៍ផ្សេងទៀត ដែលបាន ហោះទៅកាន់គោលដៅតែមួយ រមណីយដ្ឋាន Sharm El Sheikh ក៏បានឃើញ គ្រាប់រ៉ុកកែត ប៊ិះ នឹងវាយប្រហារចំយន្តហោះក្រុមហ៊ុនអាកាសចរណ៍ Thomson ខាងលើ ។ មានសេចក្តីរាយការ ណ៍ លើក ឡើងអោយដឹងថា គ្រាប់ រ៉ុកកែតនោះ គឺមានវត្តមាន មកពី សមយុទ្ធយោធា ប្រទេស អេហ្ស៊ីប ប៉ុន្តែ ទោះជាមានការស្រាយបំភ្លឺយ៉ាងណាក៏ដោយចុះ ខណៈស្ថិតនៅក្នុងមន្ទិលសង្ស័យ នៅឡើយ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Thomson ពិត ជាមានភាព ភ័យខ្លាចហួស ថាអាច នឹងជួបវាសនាអាក្រក់ដូចយន្តហោះក្រុមហ៊ុនអាកាសចរណ៍ រុស្ស៊ី ដែលបានធ្លាក់ អំឡុងសប្តាហ៍ ថ្ងៃសៅរ៍កន្លងទៅនេះ សម្លាប់មនុស្សគ្មានសល់ទាំង ២២៤ នាក់ ៕

- អាន ៖ គ្រាប់បែក ភារវកម្ម គឺជា ហេតុផល នាំអោយយន្តហោះ រុស្ស៊ី ធ្លាក់ចុះ និងផ្ទុះឆេះ "អង់គ្លេស"

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី