(ឧត្តរមានជ័យ)៖ ព្រោះតែខឹងប្រពន្ធរត់ ទៅរកការងារធ្វើនៅប្រទេសថៃ ស្វាមីបានដុតផ្ទះខ្លួនឯងឆេះហ្មត់គ្មានសល់ កាលពីម៉ោង ០៩៖១០នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅភូមិអន្លង់តាក្រាក់ ឃុំគោគ មន ស្រុកបន្ទាយអំពិល។

បុរសដែលដុតផ្ទះខ្លួនឯងនេះ មានឈ្មោះ ម៉ៅ យឿន អាយុ ៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មានមុខរបរធ្វើស្រែ។ ផ្ទះដែលដុតឆេះខ្ទេចគ្មានសល់នេះ មានទំហ៊ំ ៤ គុណ ៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស្បូវ។

មន្រ្តីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុបុរសរូបនេះ តូចចិត្តប្រពន្ធរត់ទៅរកការងារធ្វើនៅថៃឃាត់មិនស្តាប់។ បន្ទាប់ពីប្រពន្ធទៅប្រទេសថៃបាត់ កើតកំហឹងដុតផ្ទះខ្លួនចោលតែម្តង៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី