(អេស្ប៉ាញ)៖ ស្ត្រីម្នាក់រស់នៅប្រទេសអេស្ប៉ាញ ត្រូវបានប៉ូលីសចាប់ខ្លួន ពីបទឃាតកម្ម បន្ទាប់ពីនាងសម្លាប់ប្តី ដោយកាត់ដៃទាំងពីរ យកទៅឲ្យសុនខចិញ្ចឹម ស៊ីទៀតផង។

ស្ត្រីដៃដល់មានអាយុ៤៦ឆ្នាំ ឈ្មោះ Svetla Batukova ត្រូវបានចោទប្រកាន់ថា បានកាត់អវយវៈរបស់ប្តី អាយុ៦៥ឆ្នាំឈ្មោះ Horst Hans Henkels ហើយប៉ូលិស រកឃើញថា នៅថ្ងៃកើតហេតុ នាង Batukova ផឹកស្រាស្រវឹងយ៉ាងខ្លាំង ថែមទាំងប្រើថ្នាំញៀនទៀតផង មុនពេលបង្កជម្លោះជាមួយប្តី។

បន្ទាប់មក ស្ត្រីជាប្រពន្ធរូបនេះ ក៏ស្ទុះទៅទាញកាំបិតមកកាត់ដៃប្តី ។ មិនតែប៉ុណ្ណោះ Batukova បានយកដៃទាំងពីរនោះ ទៅបោះឲ្យសត្វឆ្កែចិញ្ចឹម ស៊ីយ៉ាងព្រៃផ្សៃ។ នៅពេលប៉ូលិស មកដល់ផ្ទះកើតហេតុ ក៏រកឃើញស្ត្រីដៃដល់ កំពុងអង្គុយមាត់ជណ្តើរ ដោយអារម្មណ៍រវើរវាយ មិនដឹងខុសត្រូវឡើយ។ រីឯបុរសរងគ្រោះ បានដេកស្លាប់ នៅលើឥដ្ឋក្នុងផ្ទះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង