ព័ត៌មានអន្តរជាតិ ៖ អាមេរិក-រុស្ស៊ី បានធ្វើសេចក្តីប្រកាសស្តីពីកិច្ចព្រមព្រៀងរួមគ្នា ទៅលើប្រទេស ស៊ីរី ក្រោមប្រធានបទ "បញ្ជប់ការប្រទូស្តសារ៉ាយ" ដោយប្រតិបត្តិការនេះផ្ទាល់ នឹងចេញបេសកម្ម របស់ខ្លួន នាវេលា ព្រះអាទិត្យលិច ចាប់ពីថ្ងៃច័ន្ទ សប្តាហ៍ក្រោយទៅ ។

ដោយយោងតាម កិច្ចព្រមព្រៀងនៃផែនការរវាង អាមេរិក-រុស្ស៊ីខាងលើ រដ្ឋាភិបាលក្នុងស្រុកស៊ីរីនឹង បញ្ជប់បេសកម្មវាយប្រហារក្នុងស្រុករបស់ខ្លួនទៅកាន់តំបន់មួយចំនួន ដែលបក្សប្រឆាំងកំពុងតែកាន់ កាប់តំបន់នោះ ។ គួរបញ្ជាក់ថា រុស្ស៊ី-អាមេរិក នឹងបង្កើតមូលដ្ឋានរួមមួយ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹង ក្រុមឧទ្ទាមរដ្ឋ អ៊ីស្លាមជ្រុលនិយម ISIS និង Al-Nusra ។ របាយការណ៍ បញ្ជាក់ឲ្យដឹងថា កិច្ចព្រមព្រៀងផែនការ ខាងលើ អាចធ្វើទៅបាន ក្រោយពីមានជំនួបផ្លូវការរវាងរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក John Kerry ជាមួយនឹងសមភាគីរបស់លោក ពីរុស្ស៊ី Sergei Lavrov ។ ផែនការមួយនេះផ្ទាល់តម្រូវ ឲ្យភាគីទាំង២ អាមេរិក-រុស្ស៊ី និង បក្សប្រឆាំងស៊ីរី ធ្វើការរួមគ្នា ដើម្បី ទៅដល់ភាពជោគជ័យរួម តាមរយៈការបំពេញកាតព្វកិច្ច ឲ្យបានម៉ត់ចត់ ។

បក្សប្រឆាំងក្នុងស្រុកស៊ីរី ឲ្យដឹងថា ខ្លួនកំពុងតែត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តផែនការខាងលើ ខណៈខ្លួននឹងបង្ហាញច្បាស់ដល់រដ្ឋាភិបាល ស៊ីរី ថាខ្លួនលែងមែនទែន ។ លោក Lavrov បញ្ជាក់ឲ្យ ដឹងថា រដ្ឋាភិបាលរុស្ស៊ី បានផ្តល់ដំណឹងដល់រដ្ឋាភិបាលក្នុងស្រុក ប្រទេសស៊ីរី ស្តីពីកិច្ចព្រមព្រៀង និងការរៀបចំវាយប្រហាររបស់ខ្លួន ខណៈរដ្ឋាភិបាលស៊ីរី ក៏ត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញ បំណងរបស់ពួកគេ (ជួយជ្រោមជ្រែង) ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី