ព័ត៌មានអន្តរជាតិ ៖ ភ្នាក់ងារ ស៊ើបអង្កេត ប្រទេសថៃ កំពុងតែតាម ប្រមាញ់ ជនសង្ស័យបំផ្ទុះគ្រាប់ បែក ២នាក់ ថ្មីផ្សេងទៀត ក្រៅពីជនសង្ស័យបំផ្ទុះគ្រាប់បែកមុនៗ ក្រោយពីបានឆ្មក់ចូល សំណង់អា គាររស់នៅមួយកន្លែង និងបានរកឃើញឡានបញ្ជាមួយគ្រឿង ប្រើសម្រាប់បំផ្ទុះគ្រាប់បែក ។

អាជ្ញាធរ ប្រទេសថៃ បានចេញដឺកាចាប់ឃាត់ខ្លួន ជនសង្ស័យថ្មី ២នាក់នេះ ខណៈបានចេញផ្សាយ រូបភាពគំរូ ស្តីពីជនសង្ស័យនោះគឺ ស្រ្តីជនជាតិថៃ និង បុរសជនជាតិបរទេសម្នាក់ផ្សេងទៀត ទាំង២ នាក់គឺជាជនសង្ស័យថ្មី ២នាក់បន្ថែមទៀត ក្រោយពីអាជ្ញាធរថៃ ឆ្មក់ចូល អាគារ រស់នៅមួយកន្លែង និងបានរកឃើញ វត្ថុធាតុដើម ទុកសម្រាប់ផលិតគ្រាប់បែក ។

ព្រឹកថ្ងៃអង្គារនេះ ប៉ូលីសថៃ លើកឡើងអោយដឹងថា ខ្លួននឹងប្រគល់ ប្រាក់រង្វាន់ ៣ លានបាត ដល់ ជនណាមួយដែលផ្តល់ជាព័ត៌មានលម្អិត ឈានទៅដល់ការចាប់ឃាត់ ខ្លួន ជនសង្ស័យថ្មី ២ នាក់រូប នេះ ។ ប្រភពបញ្ជាក់ថា ស្ថិតនៅក្នុងវ័យ ២៦ ឆ្នាំ ស្រ្តីថៃម្នាក់និងបុរសជាជនបរទេសម្នាក់ផ្សេងទៀត វ័យប្រមាណ ៤០ ឆ្នាំ ប៉ូលីសកំពុងតែតាមចាប់ឃាត់ខ្លួន បន្ទាប់ពី ករណី វាយឆ្មក់ លុកលុយចូលអា គាររស់នៅរបស់ពួកគេ នៅថ្ងៃ អាទិត្យ កន្លង ទៅនេះ នៅសង្កាត់ Min Buri បានរកឃើញ តឹងតាង ផលិត គ្រាប់បែក មួយ ចំនួន។ យោងតាមអ្នកនាំពាក្យ ប៉ូលីសថៃ លោក Prawut អោយដឹង ថា សំ ណង់អា គារស់នៅខាងលើ គឺជួលស្នាក់នៅដោយ ស្រ្តីថៃ ឈ្មោះ Wanna Suansun ។

ជាការគូសបញ្ជាក់ តាមរយៈកញ្ជក់ទូរទស្សន៍ លោក Prawut បានបង្ហាញ សន្លឹករូបថត ជនសង្ស័យ ថ្មី ២ នាក់នេះ ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែក ម្នាក់ជាស្រ្តីថៃ ថតចេញពីអត្តសញ្ញាណប័ណ្ណផ្លូវការ របស់នាង បង្ហាញជាក់ច្បាស់ថា ក្បាលរបស់នាង រុំទៅដោយក្រណាត់ ខ្មៅ ជាអ្នកប្រតិបត្តិ សាសនា ម៉ូស្លឹម ពោលនាងមានឈ្មោះ ម៉ូស្លឹម Misaloh ក្រៅពីឈ្មោះពិតប្រាកដ Wanna Suansun ។

ពាក់ព័ន្ធនឹងសេចក្តីប្រកាស ព័ត៌មាន ឈានទៅចាប់ឃាត់ខ្លួនជនសង្ស័យ ថ្មី ២ នាក់ទៀតនោះ ស្រ្តី ម្នាក់ គូសបញ្ជាក់តាមទូរស័ព្ទ ដល់សារព័ត៌មាន AFP អោយដឹងថា នាង គឺជាស្រ្តីម្នាក់ ក្នុងចំណោម មនុស្ស ២ នាក់ដែលអាជ្ញាធរថៃ ប្រកាស តាមចាប់ខ្លួន នាងមានឈ្មោះថា Wanna ។ Wanna បន្ត អោយដឹងថា បច្ចុប្បន្នភាព នាងកំពុងតែរស់នៅក្នុងទីក្រុង Kayseri ភាគ កណ្តាលប្រទេស ទួរគី ជា មួយនឹងស្វាមីរបស់នាង បន្ទាប់ពីមានវត្តមានចុងក្រោយបំផុតនៅក្នុង ប្រទេសថៃ កាលពី ៣ ខែមុន "នាងខ្ញុំឈប់ស្នាក់នៅ សំណង់អាគារ អាជ្ញាធរថៃ ឆ្មក់ចូលកាលពីថ្ងៃ អាទិត្យនោះ ជិត ១ ឆ្នាំហើយ តួយ៉ាង នាងបានជួលអាគាររស់នៅមួយនោះ បន្តទៅអោយ មិត្តភក្កិស្វាមី របស់នាងបាត់ទៅហើយ"

ដើមឡើយ នាងខ្ញុំ ពិតជារន្ធត់ និងតក់ស្លុតជាខ្លាំង នៅពេលដែល មិត្តភក្កិ រស់នៅប្រទេសថៃ បាន ប្រាប់ថា នាងខ្ញុំគឺជាជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាត ខណៈបាន គិតថា វាគ្រាន់តែជាការលេង សើចតែប៉ុណ្ណោះ តែដឹងអីថា ការលើកឡើងយ៉ាងដូច្នេះ វាគឺជាការពិត ពិតប្រាកដមែន ។ នាងខ្ញុំរីក រាយនឹងធ្វើការសហការស៊ើបអង្កេត ជាមួយនឹងអាជ្ញាធរ ប្រទេសថៃ ។

គួរបញ្ជាក់ថា អំឡុងថ្ងៃសៅរ៍ ចុង សប្តាហ៍ ទៅនេះ អាជ្ញាធរ ប្រទេសថៃ បានឆ្មក់ចូល អាគាររស់នៅ មួយ កន្លែង និងបានចាប់ឃាត់ខ្លួន ជន សង្ស័យអទិភាព បំផ្ទុះគ្រាប់បែក នៅកណ្តាលក្រុងបាងកក ខណៈបច្ចុប្បន្នភាព ប៉ូលីស កំពុង តែ សាកសួរចម្លើយ តែមានចេតនា ដូចជា មិនសូវជា សហការ ប៉ុន្មាននោះទេ ៕

- អាន ៖ ប៉ូលីសថៃ ចាប់បានហើយ ឧក្រិដ្ឋជន បំផ្ទុះគ្រាប់បែក នៅ Bangkok "មាន Passport ក្លែងក្លាយដល់ទៅ ១០"

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ដេលីម៉ែល និង CNA