អត់ការងារធ្វើ ស្រ្ដីម្នាក់ប្រឈមនឹងការជាប់ពន្ធនាគារ ២០ឆ្នាំ ក្រោយពីវីដេអូលិឍការ៉េមក្នុងហាងអាមេរិកមួយរបស់នាង ត្រូវបានបង្ហោះលើបណ្ដាញសង្គមយ៉ាងល្បីខ្ទខ្ទារ កាលពីសប្ដាហ៍មុន ។

មន្រ្ដីនគរបាលរដ្ឋតិចសាស់ ត្រូវបានបញ្ជាឱ្យតាមចាប់ខ្លួនស្រ្ដី ដែលបានថតវីដេអូ បើកប្រអប់ការ៉េម នៅហាង Walmart រួចយកអណ្ដាតលិឍផ្នែកខាងលើនៃការ៉េម បន្ទាប់មកដាក់ការ៉េមចូលក្នុងទូរទឹកកកវិញ ។

នគរបាលក្រុង Lufkin និយាយថា ស្រ្ដីរូបនោះរីករាយក្នុងការធ្វើឱ្យខូចការ៉េម Blue Bell Tin Roof ចំណុះ ១.៨ លីត្រ ដែលក្រុមហ៊ុន Blue Bell បានហៅថា ជាការ៉េមវ៉ានីឡា លាយសូកូឡា និងសណ្ដែកដីជ្រលក់នឹងសូកូឡា ។ ក្រោយមកវីដេអូរបស់នាង ដែលបានបង្ហោះ នៅលើបណ្ដាញ Twitter មានអ្នកចូលមើលរហូត ១១ លានដង ។

នគរបាលបន្ថែមថា ស្រ្ដីរូបនោះប្រឈមនឹងការចោទប្រកាន់ពីបទចោរកម្មថ្នាក់ទី២ និងពីបទរុករើផលិតផលបរិភោគ ដែលទោសនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ២០ ឆ្នាំ និងពិន័យជាប្រាក់រហូត ១៤០០០ ដុល្លារអូស្រ្ដាលី ។

ក្រុមហ៊ុន Blue Bell បានឱ្យដឹងថា៖ “សុវត្ថិភាពនៃការ៉េមរបស់យើង គឺជាកត្ដាអាទិភាព ដែលយើងត្រូវយកចិត្ដទុកដាក់ខ្ពស់ ហើយយើងខិតខំប្រឹងប្រែងរក្សាឱ្យអតិថិជនរបស់យើង មានទំនុកចិត្ដខ្ពស់មកលើយើង ។ ការរុករើឆ្កិសឆ្កៀលអាហារ មិនមែនជារឿងកំប្លែងនោះទេ ហើយយើងនឹងមិនអត់ឱនចំពោះការរុករើផលិតផលរបស់យើងឡើយ” ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ 9news