ភ្នំពេញ៖ ករណីឃាតកម្ម សម្លាប់ស្រ្តីម្នាក់ រួចហើយរុំអង្រឹង យកទៅទម្លាក់ចោល ក្នុងដីឡូត៍ក្បែរវត្តអង្គតាមិញ ត្រូវបានកម្លាំងនគបាល ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក យឹម សារ៉ាន់ និងលោកអធិការរង តូច ផន សហការជាមួយកម្លាំងជំនាញ រាជធានីភ្នំពេញ ដែលបញ្ជាដោយ ផ្ទាល់ពីលោកស្នងការ ស្នងការងធ្វើការ ស្រាវជ្រាវ អស់រយះពេល៣ថ្ងៃ រហូតឃាត់ខ្លួនបាន បន្តបន្ទាប់ជនសង្ស័យ ជាកម្មករសំណង់ចំនួន៦នាក់ចាត់ការ ទៅតាមផ្លូវច្បាប់។ ហេតុការឃាត់ខ្លួននេះកើតឡើងកាលពី រសៀលថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៥ ស្ថិតនៅ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ជនសង្ស័យដែលត្រូវ ឃាត់ខ្លួនបាននោះទី១ឈ្មោះ ម៉ឺន ខី ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរជាកម្មករសំណង់ មានស្រុកកំណើត នៅស្រុកបារាយ ខេត្តកំពង់ឆ្នាំង ទី២ឈ្មោះ ម៉ី សួរ ហៅសង្ហា ភេទប្រុស អាយុប្រហែលជា២០ឆ្នាំ ទី៣ឈ្មោះ ម៉ុម វណ្ណាន ភេទប្រុស អាយុ២០ឆ្នាំជាង ទី៤ឈ្មោះ ជិត ណាវី ភេទប្រុស អាយុ២០ឆ្នាំជាង ទី៥ឈ្មោះ ណាង ណាវី ភេទប្រុសអាយុ ២០ឆ្នាំជាង ទី៦ឈ្មោះ អៀម ឡុច ភេទប្រុសអាយុ២០ឆ្នាំជាង អ្នកទាំង៥ជាកម្មករ សំណង់ជាមួយគ្នាក្បែរ កន្លែងកើតហេតុ។

លោកបានបន្តថា ដោយមានការចង្អុលបង្ហាញពីលោកស្នងការ នគរបាលរាជធានីភ្នំពេញ និងលោក ស្នងការរងទទួលផែន បានបញ្ជាឲ្យលោករួមនិងលោកអធិការរងសហការ ជាមួយកម្លាំងជំនាញរាជ ធានីធ្វើការ ស្រាវជ្រាវអស់រយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ខែកក្កដា រហូតដល់ថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០១៥ ទីបំផុតក៏វែកមុខ ឃាតករឃើញ និងឈានទៅដល់ធ្វើការឃាត់ខ្លួន បានជាបន្តបន្ទាប់ចំនួន៦នាក់ ជា សង្ស័យ គឺជាកម្មករសំណង់។

បើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៦នាក់នោះបាននិយាយរៀបរាប់ប្រាប់នគរបាលថា កាលពីព្រលប់ យប់ថ្ងៃទី១៦ ជនសង្ស័យឈ្មោះ ណាវី បានយកនារីជាជនរងគ្រោះ មកដេកជាមួយដោយ ហៅពីកែង ឧតុនិយម ខាងមុខព្រលានយន្តហោះ ដោយដេកជាមួយម្តង១០ដុល្លារ រួចហើយជនសង្ស័យម្នាក់ទៀត បានចូលទៅរួមភេទ ជាមួយជនរងគ្រោះ ហើយក៏បានទៅជាបន្តបន្ទាប់ទាំង៦នាក់ ប៉ុន្តែក្រោយមកដោយស្រ្តីរងគ្រោះ ទារលុយសរុប ជនសង្ស័យពុំមានលុយឲ្យ ក៏បានច្របាច់ករ និងវាយសម្លាប់ តែម្តង រួចហើយយកអង្រឹង រុំនាំគ្នាសែង យកទៅបោះចោលក្នុងដីឡូត៍ ខាងលិចវត្តអង្គតាមិញតែម្តង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល