ព័ត៌មានអន្តរជាតិ ៖ វេលាយប់ថ្ងៃ សុក្រ ម្សិលមិញនេះ ទំព័រសារព័ត៌មាន បរទេស ស្កាយញូវ បានចេញ ផ្សាយអោយដឹងថា ពីលុត ទាហានម៉ារីន សហរដ្ឋអាមេរិក បានចុះចតយន្តហោះប្រដេញចម្បាំងរបស់ ខ្លួននៅលើជើងម៉ា ដែលជាជើងទម្រ ក្រោយពីប្រព័ន្ធ ដំណើរការ នៃកង់មុខ យន្តហោះដែលគាត់កំពុង តែបើកបរនោះ លែងដំណើរការ ។

គួរបញ្ជាក់ថា លោក William Mahoney ជា បេក្ខភាព កាពីទែន និង ពីលុត មួយរូប បានធ្វើការបើកបរ យន្តហោះប្រដេញចម្បាំង USS Bataan ដោយ ហោះចេញពីនាវា ផ្ទុកយន្តហោះចម្បាំង AV-8B Harrier ភ្លាមៗនោះ គាត់ក៏បានអង្កេតឃើញថា មានភាព មិនប្រក្រតី កើនឡើង ។ រំពេចនោះ គាត់ក៏ បានបន្ថយល្បឿន ដោយបើកងាករេ ត្រលប់ មកពីលើ នាវាវិញ ពោល បានផ្តើមធ្វើការទំនាក់ទំនងជា មួយនឹងក្រុមមន្រ្តី នៅលើនាវា ថាតើ គួរស្វែងរក ដំណោះ ស្រាយ បែបណា ទើបជាការប្រសើរ និង ប្រ សិទ្ធភាពបំផុត ។ ហើយអ្វីដែលត្រូវបានគេលើកឡើង ជា ដំណោះស្រាយ នោះគឹ អោយធ្វើការចុះចត ជាមួយនឹងជើងទម្រ ទ្រផ្នែកខាងមុខ នៃយន្តហោះ ខាងលើ ។

គួររំឭកថា ក្រោយពីបានរកឃើញ ដំណោះស្រាយ មកនេះ លោក Mahoney បេក្ខភាព កាពីទែន ដ៏ជំ នាញមួយរូប ក៏បានធ្វើការចុះចត បានសម្រេច ខណៈវិនាទី បន្តិច ក្រោយមក មានក្រុមការងារ ចេញ មកសាទរ ជាមួយនឹង សមត្តភាព ដ៏អស្ចារ្យ របស់គាត់ ។ ខាងក្រោម ជាវីដេអូ ជ្រាបកាន់តែច្បាស់តាម ដានទស្សនាបន្តិចទៅ ៖

<object width="498" height="427" data="http://www.youtube.com/v/8bQSZR4y7ow&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/8bQSZR4y7ow&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ