CamNews

កូរ៉េខាង​ជើង ប្រកាស​កាន់​ទុក្ខ​អតីត​មេ​ដឹក​នាំ​គុយបា លោក ហ្វីឌែល កាស្ត្រូ រយៈ​ពេល​បី​ថ្ងៃ​ទូ​ទាំង

(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានចាប់ផ្ដើមពិធីកាន់ទុក្ខ រយៈពេលបីថ្ងៃជាកិច្ចគោរពវិញ្ញាណក្ខន្ធ​ អតីតប្រធានាធិបតីគុយបា លោក ហ្វីឌែល កាស្ត្រូ ដែលបានទទួលមរណៈភាព​ក្នុងវ័យ ៩០ឆ្នាំកាលពី​ថ្ងៃសុក្រ កន្លងទៅនេះ (ម៉ោងនៅទីក្រុងឡាហាវ៉ាន់)​។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ រដ្ឋទីក្រុងព្យុងយ៉ាង​ដែល​ត្រូវបាន​ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូងយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

យោងតាមសារព័ត៌មានរដ្ឋ​កូរ៉េខាងជើង Rodong Sinmun ការសម្រេចចិត្តរៀប​ចំពិធីកាន់ទុក្ខនេះ ធ្វើឡើង ដោយរដ្ឋាភិបាល​និងសភាកំពូល នៃប្រទេសកូរ៉េខាងជើង តាមរយៈការបង្ហូតទង់ជាតិ ត្រឹមពាក់កណ្ដាលដង ដើម្បីគោរពដល់វិញ្ញាណក្ខន្ធ លោក កាស្ត្រូ​ ដែលត្រូវបាន លោក គីម ជុងអ៊ុន ផ្ទាល់ចាត់ទុកថា​ ជាមហាមិត្ត របស់កូរ៉េខាងជើង ដែលបានពង្រឹងនិងពង្រីកទំនាក់ទំនង រវាងប្រជាជាតិទំាងពីរកន្លងមក។

គួររំឭកថា លោក កាស្រ្ដូ បានដឹកនាំប្រទេសគុយបា អស់រយៈពេលជាង ៥០ឆ្នាំ​មុននឹងលោកផ្ទេរតំណែង ទៅឲ្យប្អូនប្រុសរបស់លោក គឺលោក រ៉ូល កាស្ត្រូ នៅឆ្នាំ២០០៨ ក្រោមហេតុផលសុខភាព។ បណ្តាមេដឹកនាំ​ប្រទេសធំៗ នៅលើលោកដូចជា អាមេរិក រុស្ស៊ី និងចិនជាដើម សុទ្ធតែបានថ្លែងសារសម្តែងនូវសមានទុក្ខ ប៉ុន្តែមានតែកូរ៉េខាងជើង​ប៉ុណ្ណោះ ដែលបានសម្តែងនូវសមានទុក្ខផង និងបានប្រកាសកាន់ទុក្ខ​បីថ្ងៃទៀតផង៕