បុរសចំណាស់អាយុ 87 ម្នាក់ឈ្មោះ Maasaba Bello ជាជនជាតិ Nigeria កាលពីថ្មីៗនេះ
ទើបតែបានបន្ថែមសមាជិកក្នុងបន្ទុកម្នាក់ទៀតដែលត្រូវជាកូនបង្កើតរបស់គាត់គំរប់កូន
ទី 185 ។ បច្ចុប្បន្នគាត់មានប្រពន្ធ 107 នាក់ហើយ តែគាត់បានអោយដឹងថាគាត់នៅតែ
ចង់រៀបការប្រពន្ធបន្ថែមទៀត ។
ប្រភព Huffington បានអោយដឹងថាបច្ចុប្បន្នបុរសចំណាស់ Maasaba Bello កំពុងតែរស់នៅ
ជួបជុំជាមួយប្រពន្ធ 85 នាក់និងបានលែងលះចំនួន 12 នាក់និង 9 នាក់ទៀតបានស្លាប់ ។
ក្នុងចំនោមប្រពន្ធទាំងអស់របស់គាត់ ប្រពន្ធដែលមានអាយុក្មេងជាងគេ មានអាយុ 19ឆ្នាំ
និងប្រពន្ធដែលមានអាយុចាស់ជាងគេមានអាយុ 64ឆ្នាំ ។ គ្រួសាររបស់គាត់សព្វថ្ងៃរស់នៅ
ក្នុងគេហដ្ឋានមួយដែលមានកំពស់បួនជាន់ មានបន្ទប់ 89 បន្ទប់ ។ សាច់ញាតិទាំងអស់របស់
Maasaba Bello រួមមានទាំងចៅ ចៅទួត និងសាច់ញាតិផ្សេងៗទៀតទាំងអស់មានចំនួន ប្រ
ហែល 5000នាក់ ដែលរស់នៅក្នុងតំបន់ទីក្រុង Bida ។
រាល់ថ្ងៃបុរសចំណាស់ Maasaba Bello និយាយជាមួយប្រពន្ធកូនដោយប្រើ មីក្រូ ដែលមាន
ភ្ជាប់ទៅប្រដាប់បំពងសំលេងនៅតាមបន្ទប់និមួយៗ ។ ប្រពន្ធទាំងរបស់ Maasaba Bello
ស្រលាញ់ប្តីណាស់ ហើយពួកគាត់ចង់រស់នៅបំរើប្តីរហូតដល់ចាស់រៀងៗខ្លួនទៀតផង ។
កាលពីឆ្នាំ 2008 Maasaba Bello ធ្លាប់បានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោមបទចោទថា
លោក Maasaba Bello រៀបការជាមួយប្រពន្ធច្រើនពេក តែក្រោយមកគាត់ត្រូវបានរួចខ្លួន
មកវិញដោយសារតែប្រពន្ធទាំងប៉ុន្មាន របស់គាត់បានទៅសារភាពចំពោះសមត្ថកិច្ច អំពី
ការរៀបការរបស់ពួកគាត់ជាមួយលោក Maasaba Bello គឺធ្វើឡើងដោយការស្ម័គ្រចិត្ត និង
ស្រលាញ់ដោយស្មោះគ្មានការបង្ខិតបង្ខំឡើយ ៕
ដោយ៖ រដ្ឋា