ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មានរុស្ស៊ី ក្រោយពីដកស្រង់ប្រភពពីសកម្មជនសិទ្ធមនុស្ស ពី តំបន់ Crimea ក៏បានស្រាយបំភ្លឺឲ្យដឹងថា ចោរសមុទ្រ នីហ្សេរីយ៉ា ជាលទ្ធផលបានសម្រេចដោះលែង នាវិក រុស្ស៊ី ៧នាក់ និងអ៊ុយក្រែនម្នាក់ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន អស់រយៈពេលមួយ ខែកន្លងមកនេះ ។

ក្រោយពីដកស្រង់សម្តីសកម្មជនសិទ្ធមនុស្ស Pavel Butsay សារព័ត៌មាន Interfax ចេញផ្សាយ អោយដឹងថា នាវិកទាំងអស់ ត្រូវបានដោះលែង បន្ទាប់ពីមានកិច្ចពិភាក្សារវាវ ម្ចាស់នាវា (នាវាដែលចោរសមុទ្រប្លន់) និង ចោរសមុទ្រ ។ គូសបញ្ជាក់ពីទីក្រុង Sevastopol សកម្មជនសិទ្ធមនុស្ស Pavel Butsay កំពុងតែមានវត្តមាននៅអាកាសយានដ្ឋាន Frankfurt ខណៈគ្រោងនឹង ធ្វើមាតុភូមិនិវត្តន៍ នៅសប្តាហ៍ក្រោយ ។ Butsay គូសបញ្ជាក់ដល់សារព័ត៌មាន TASS ឲ្យដឹងថា ករណីដោះលែង នាវិកទៅបាន ក៏ព្រោះតែយល់ព្រមបង់ប្រាក់រំលោះ ពីសំណាក់ម្ចាស់នាវាដែល ត្រូវចោរសមុទ្រប្លន់ ក្នុងនោះ ចំនួនប្រាក់រំលោះ ពុំត្រូវបានគូសបញ្ជាក់ឲ្យច្បាស់នោះទេ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ