CamNews

ដល់ក ! ក្មេងប្រុសអាយុ១៤ឆ្នាំ ចាប់រំលោភក្មេងស្រីអាយុ១០ឆ្នាំ បានសម្រេច៣ដង ត្រូវនគរបាលឃាត់ខ្លួន

(កណ្តាល)៖ សមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល បានឃាត់ខ្លួនក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ដែល​បានចាប់រំលោភក្មេងស្រីអាយុ១០ម្នាក់ បានសម្រេច៣ដង នៅក្នុងភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ។

ករណីរំលោភនេះបានកើតឡើងនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ដែលជនល្មើសមានឈ្មោះ មុត ម៉ិច ភេទប្រុសអាយុ១៤ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្ដាល។ ចំណែក ជនរងគ្រោះ ឈ្មោះ ឆ.ស.ណ ភេទស្រីអាយុ១០ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅភូមិ ទួលត្នោតឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។

សមត្ថកិច្ច​បានរៀបរាប់ដំណើររឿងហេតុគឺយ៉ាងដូច្នេះថា៖ នៅរសៀលថ្ងៃ២៦ ខែតុលា ឆ្នាំ២០១៦ ជនរងគ្រោះបានទៅលេងជិតផ្ទះជនល្មើស ពេលនោះជនល្មើសបានប្រើឲ្យយកអំបោស បោសផ្ទះឲ្យខ្លួននៅក្នុងផ្ទះ ពេលជនរងគ្រោះ យកអំបោសមកឲ្យដល់ក្នុងផ្ទះ ស្រាប់តែជនល្មើសបានចាប់ ទាញដៃជនរងគ្រោះចូលក្នុងបន្ទប់ ដោយយកដៃខ្ទប់មាត់ និងគម្រាមមិនឲ្យជនរងគ្រោះស្រែក ភ្លាមនោះជនល្មើស បានឲ្យជនរងគ្រោះដេកផ្ងាលើគ្រែពូក រួចជនល្មើស ក៍ធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើជនរងគ្រោះរហូតបានសំរេច។

បន្ទាប់មកជនរងគ្រោះបាននិយាយរឿងនេះប្រាប់ម្តាយ រួចម្តាយក៍បាននាំមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ។ ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនល្មើមកប៉ុស្តិ៍ ដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើជនរងគ្រោះចំនួន០៣លើក មកហើយទាំងលើកនេះ។

បច្ចុប្បន្នជនល្មើសបានបញ្ជូនមកអិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី