CamNews

ក្តៅៗ! កូរ៉េខាងជើងអត់ទាន់ហ៊ានបាញ់មីស៊ីលទេ ព្រោះរង់ចាំមើល​ប្រតិកម្មអាមេរិកចំពោះ​ការបាញ់​មីស៊ីល​អ៊ីរ៉ង

(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើង​ត្រូវបានគេរំពឹងថា​នឹងធ្វើការឃ្លាំមើល​យ៉ាងដិតដល់​ជាទីបំផុត​ ចំពោះវិធី​សាស្រ្ត​ដែលរដ្ឋាភិបាល​របស់​ប្រធានាធិបតី​​អាមេរិក​លោក ដូណាល់ ត្រាំ ប្រើប្រាស់​ដើម្បីឆ្លើយតប​ទៅនឹង​ការបាញ់សាកល្បង​មីស៊ីល​របស់ប្រទេស​អ៊ីរ៉ង់ ក៏ដូចជា​គោលនយោបាយ​អ្វី​ដែល​ក្រុម​រដ្ឋបាលថ្មី​នេះ​មាន​ សម្រាប់របប​ដឹកនាំ​ទីក្រុងព្យុងយ៉ាង មុនពេល​ដែលប្រទេស​កុម្មុយនិស្តមួយនេះ​ សម្រេចធ្វើតេស្ត​មីស៊ីល​របស់​​ខ្លួន​ផ្ទាល់។ នេះបើតាម​សម្តីរបស់​អ្នកជំនាញ​អាមេរិក​មួយរូប ដែលដកស្រង់​ដោយទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះ​បន្តិច​នាព្រឹក​ថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។

ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន យុនហ៉ាប់ លោក Ken Gause ជាអ្នកវិភាគ​លើស្ថានការណ៍​​កូរ៉េខាងជើង​មួយរូបមកពីមជ្ឈមណ្ឌល​ CNA Corp. ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក​បានបញ្ជាក់ថា «បើតាម​​ការយល់ឃើញ​របស់ខ្ញុំ កូរ៉េខាងជើង​នឹងពន្យាពេល​ការធ្វើតេស្ត​​មីស៊ីល​ផ្លោង​ឆ្លងទ្វីប ICMB ឬមួយ​ក៏ការធ្វើតេស្ត​អាវុធនុយក្លេអ៊ែរ ​រហូត​ទាល់តែ​ពួកគេអាច​ធ្វើការស្វែង​យល់បាន​ច្បាស់​អំពីរដ្ឋាភិបាល​របស់​លោក ដូណាល់ ត្រាំ ដោយពួកគេ​នឹងធ្វើការ​តាមដាន​យ៉ាងដិតដល់​បំផុត​ចំពោះការឆ្លើយតប​របស់អាមេរិក​ទៅកាន់​ការបាញ់សាកល្បង​មីស៊ីល​របស់អ៊ីរ៉ង់»។

គួរបញ្ជាក់ថាបន្ទាប់ពីបានធ្វើការព្រមានធ្ងន់ៗ​ រដ្ឋបាល​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ បាន​បង្ហាញ​​ពី​គោល​ជំហរ​​យ៉ាង​តឹង​រ៉ឹង​​លើ​ការ​ធ្វើ​​តេស្ត​មីស៊ីល​របស់អ៊ីរ៉ង់ ដោយ​ក្រសួង​រតនាគារជាតិ​អាមេរិកទើបតែ​បានដាក់​ទណ្ឌកម្ម​ក្តៅៗបន្ថែម​ ទៅលើ​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់ ហើយ​ដោយឡែក​មកទល់ពេល​នេះ​លោក ត្រាំ និងមន្រ្តីជំនិតៗ​ពុំទាន់​បានបញ្ជាក់​លម្អិត​ថា​ តើគោលនយោបាយ​ពាក់ព័ន្ធ​នឹងកូរ៉េខាងជើង​​នឹង​មានរូបរាង​បែបណា​នោះឡើយ ប៉ុន្តែបើរំលឹកដល់អំឡុងយុទ្ធនាការ​ឃោសនារកសំឡេងឆ្នោតនោះ លោក ត្រាំ ធ្លាប់​លើកឡើងថា លោកចង់អង្គុយតុពិភាក្សាជាមួយលោក គីម ជុងអ៊ុន ផ្ទាល់ដើម្បីដោះស្រាយបញ្ហានានា៕

ប្រភព ៖ យុនហ៉ាប់