ពោធិ៍សាត់៖ រថយន្តក្រុង ដឹកអ្នកដំណើរ របស់ក្រុមហ៊ុន រិទ្ធមុនី បានបង្កគ្រោះថ្នាក់ ចរាចរណ៍
ជាថ្មីទៀត ទៀតហើយ ដោយបានបើកបុក រថយន្តកាម៉ារី បាឡែន ពេញមួយទំហឹងបណ្តាល
ឲ្យ អ្នកបើករថយន្តកាម៉ារី បាឡែន ស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ កាលពីវេលាម៉ោង ១១៖
៣០នាទី យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ៥ ក្នុងស្រុកក្រគរ
ខេត្តពោធិ៍សាត់។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានស្រុកកំណើតស្រុកព្រែកប្រសព ខេត្តក្រចេះ ។ សមត្ថ
កិច្ចបានបន្តថា មុនពេលកើតហេតុខណៈជនរងគ្រោះ បានបើករថយន្តតែម្នាក់ឯង តាមបណ្តោយ
ផ្លូវជាតិលេខ៥ ពីជើងទៅត្បូង ពោលចេញមកពី ខេត្តពោធិ៍សាត់ឆ្ពោះ មករាជធានីភ្នំពេញ ស្រាប់
តែដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តក្រុងរបស់ក្រុមហ៊ុនរិទ្ធមុនី បើកបុកពេញមួយទំហឹងបណ្តាល
ឲ្យអ្នកបើក រថយន្តគាបជាប់ ស្លាប់តែម្តង។

ក្រោយកើតហេតុ ទាំងរថយន្តបង្ក របស់ក្រុមហ៊ុន រិទ្ធមុនី និងរថយន្តជនរងគ្រោះ ត្រូវសមត្ថកិច្ច
យកទៅរក្សាទុក ដើម្បីរង់ចាំការដោះសា្រយបន្តទៀត៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល