CamNews

ក្មួយប្រុស​ ពីរនាក់ របស់ លោកឧកញ៉ា លី យូគៀត ព្រួតវ៉ៃបុរសម្នាក់ រងរបួសធ្ងន់

ស្វាយរៀង ៖ ជនសង្ស័យពីរនាក់ ដែលគេដឹងថា ជាក្មួយប្រុសរបស់លោកឧកញ៉ា លី យូគៀត
ទីប្រឹក្សា របស់ថ្នាក់ដឹកនាំមួយរូប និងជាម្ចាស់កាស៊ីណូ៩៩៩ នៅច្រកទ្វារសំរោង ក្នុងស្រុកចន្ទ្រា
ត្រូវបានសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តស្វាយរៀង ឃាត់ខ្លួនមួយដង្ហើមចង្រិត
បន្ទាប់ពីបានប្រើអំពើហិង្សា លើបុរសម្នាក់រួចមក ។

យោងតាមប្រភព ពីសមត្ថកិច្ច ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា ជនបង្កពីរនាក់បងប្អូន
ដែល ជាក្មួយប្រុសរបស់លោកឧកញ៉ា លី យូគៀត ទីប្រឹក្សាអ្នកធំម្នាក់ និងជាម្ចាស់កាស៊ីណូ៩៩៩
ឈ្មោះ វ៉ាន វួចឆាយ ភេទប្រុស អាយុ៣០ឆ្នាំ និងប្អូនប្រុស ឈ្មោះ វ៉ាន់ វួចស្រេង អាយុ២៥ឆ្នាំ បាន
វាយតប់បុរសម្នាក់ ឈ្មោះ ញ៉ាញ់ សំណាង ភេទប្រុស អាយុ ២៥ឆ្នាំ មានមុខងារជាបុគ្គិលិកការស៊ីណូ
សៀងហៃ កាលពីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ នៅទល់មុខកាស៊ីណូ៩៩៩ របស់លោកឧកញ៉ា
លី យូគៀត ដែលស្ថិតនៅ ច្រកទ្វារសំរោង ស្រុកចន្ទ្រា បណ្ដាលឲ្យជនរងគ្រោះរងរបួសជាទម្ងន់ ព្រោះ
ជនសង្ស័យបានយកដបមក វាយក្បាល និងបានវាយបែកមាត់ ព្រមទាំងទាត់ប៉ុន្មានជើងចំចុងដង្ហើម។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាល នៅប្រទេសវៀតណាម ដោយឡែកជនដៃដល់ទាំង
ពីរ នាក់ ត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនបានមួយដង្ហើមចង្រិត
ក៏ត្រូវ លោកឧកញ៉ា លី យូគៀត ធ្វើការធានាក្មួយប្រុសឲ្យនៅក្រៅឃុំ ដោយបានបង់ប្រាក់ធានាមួយ
ចំនួន៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល