ស្ទើរតែមិនគួរអោយជឿ ៖ ស្ថិតនៅក្នុងវ័យទើបតែ ១៦ ឆ្នាំ ភ្ញៀវទេសចរមួយរូប បានប្រទះឃើញដុំ មាសកន្លះគីឡូ (៥០០ក្រាម) ដែលមានតម្លៃដល់ទៅ ១១,៥០០ផោន អំឡុង ពេលដែលហែលទឹក លេង នៅក្នុងបឹងមួយកន្លែង ប្រទេសអាល្លឹម៉ង់ ។

របាយការណ៍ ពីសារព័ត៌មានបរទេស អោយដឹងថា ភ្ញៀវទេសចរវ័យក្មេង វ័យ ១៦ ឆ្នាំ ជាយុវតីរូប ស្រស់នោះ បានប្រទះឃើញដុំមាសមួយនេះ នៅក្នុងរយៈទឹកជម្រៅជ្រៅ ២ ម៉ែត្រ ជិត នឹងមាត់បឹង Koenigssee អំឡុងថ្ងៃសុក្រ ចុងសប្តាហ៍កន្លងទៅនេះ ។ ប្រភពដដែលបន្តអោយដឹងថា យុវតីស្រី រូបនេះ បានប្រគល់ដុំមាសមួយនោះ ទៅអោយមន្រ្តីប៉ូលីស ដែលបច្ចុប្បន្នភាពកំពុងតែធ្វើការតាម ដាននិងស៊ើបអង្កេត ថាវាមកពីណា និងជារបស់អ្នកណាអោយពិតប្រាកដ ។ មន្រ្តី ប៉ូលីសជំនាញ ខាងមុជទឹក បានមុជទឹក នៃតំបន់រកឃើញដុំមាសខាងលើ សាជាថ្មី ដើម្បី រុក រកថាតើ មានមាស ផ្សេងទៀតឬក៏យ៉ាងណា អំឡុងថ្ងៃអង្គារ នេះ ប៉ុន្តែ គ្មានសំណាង បានប្រទះ ឃើញដូច យុវតីវ័យ ១៦ ឆ្នាំខាងលើនោះទេ ។ របកគំហើញដុំមាសលើកនេះ នាំមកនូវ ការ ផ្ទុះឡើងសាជាថ្មី នៃពាក្យ ចចាមអារាមមាស ពីយុគសម័យ Nazi អាចនឹងបាត់បង់នៅក្នុងបឹងមួយកន្លែង ជិតព្រំប្រទល់ដែន ភាគខាងត្បូង ជាប់នឹងប្រទេស Austria ប៉ុន្តែរបាយការណ៍បញ្ជាក់អោយដឹងថាពុំមានរបកគំហើញ ណាមួយថាដុំមាសនេះ ផ្សាភ្ជាប់ទំនាក់ទំនង ពី យុគសម័យ Nazi នោះទេ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី