(ភ្នំពេញ)៖ ផលិតកម្ម មហាហង្ស បានរៀបចំពិធីក្រុងពាលីថតរឿងថ្មីមួយទៀត មានចំណងជើងថា «ម្ចាស់បំណុល» នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ជាប្រភេទរឿងភាគ មានចំនួន៥០ភាគ ដើម្បីត្រៀមបញ្ចាំង ក្នុងស្ថានីយទូរទស្សន៍ PNN នៅពាក់កណ្ដាលឆ្នាំ២០១៧នេះ ដែលជាស្នាដៃទី២របស់ខ្លួន សម្រាប់ទូរទស្សន៍ PNN ដោយក្នុងនោះ មានការចូលរួមក្រុងពាលី ពីសំណាក់តារាសម្ដែង ផលិតករ និងក្រុមការងាររបស់ផលិតកម្ម មហាហង្ស ជាច្រើននាក់។

លោក អ៉ិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្ស និងជាផលិតករ បានថ្លែងប្រាប់ Fresh News ថា ភាពយន្តភាគរឿង «ម្ចាស់បំណុល» ជាប្រភេទរឿងបែបមនោសញ្ចេតនា សោកសង្រែង ឈ្នានីស ឌឺដង កាច់កុងគ្នា ហើយត្រូវចំណាយទុនផលិតប្រមាណជា១៥ម៉ឺនដុល្លារ គឺមានចំនួនច្រើនបន្តិច ព្រោះផលិតកម្ម បានសម្រិតសម្រាំងឡើងយ៉ាងពិសេស ទាំងការតាក់តែងនិពន្ធ ការជ្រើសរើសតួសម្ដែង ការដឹកនាំសម្ដែង ទីតាំងថត ដើម្បីឲ្យមានគុណភាពខ្ពស់ តម្រូវតាមទីផ្សារភាពយន្តភាគ នាពេលបច្ចុប្បន្ននេះ។

ចាងហ្វាងផលិតកម្ម ដែលពោរពេញដោយប្រជាប្រិយភាពរូបនេះ បានបន្តទៀតថា នេះជាស្នាដៃទី២ហើយ សម្រាប់ការដាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍ PNN បន្ទាប់ពីស្នាដៃទី១ គឺរឿង «បំភ្លេចមិនបាន» ដែលកំពុងតែដាក់បញ្ចាំងសព្វថ្ងៃនេះ រៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍។ ភាពយន្តភាគរឿង «ម្ចាស់បំណុល» នឹងត្រូវប្រើរយៈពេលថតចំនួន៣ខែ ហើយតាមគម្រោង អាចនឹងត្រូវដាក់បញ្ចាំងក្នុងអំឡុង ខែមិថុនា ឆ្នាំ២០១៧នេះ។

លោកបន្តថា នៅក្នុងរឿងភាគនេះ គឺបានជ្រើសរើសយក អ្នកនាង ភិន សុដាលីស ដែលជាកូនស្រីបង្កើតរបស់លោក ឲ្យសម្ដែងជាតួឯក និងលោក ភិម តារាវិបុល ជាតួឯកប្រុស។ ក្នងនោះ ក៏មានតារាសម្ដែងល្បីៗជាច្រើនទៀត រួមមាន លោក ហម ឈរ៉ា, កញ្ញា សឿន ផានផាភួង, លោក ហង្ស សម្បើមស័ក្តិ, កញ្ញា សុវណ្ណ រ៉ាផា, កញ្ញា គីង រស្មី , អ្នកស្រី ពៅ ថាវី កញ្ញា សម្ផស្ស , លោក ថម មី អ្នកស្រី ផល្លា និង កញ្ញា ហង្ស ស្រីរ័ត្ន ជាដើម ក៏បានចូលរួមសម្ដែងជាមួយគ្នានេះដែរ។

លោក អ៉ិន សុភិន បញ្ជាក់ទៀតថា មូលហេតុដែលលោកយកកូនស្រី ឲ្យសម្ដែងជាតួឯក ព្រោះនាងនៅតែជាតារាមានប្រជាប្រិយភាព មានទីផ្សារនៃការគាំទ្រខ្ពស់ដដែល ហើយស្ថានីយទូរទស្សន៍ PNN ក៏បានព្រមព្រៀងទទួលយកសំណើរ ក្នុងការឲ្យកូនស្រីលោកសម្ដែងជាតួឯកដែរ ពោលមិនមែនចេះតែយកកូនស្រីខ្លួនមកសម្ដែង ដោយមិនបានធ្វើការពិចារណា រកហេតុផល ឬពិភាក្សាគ្នា ព្រមព្រៀងពីខាងណានោះទេ។ ម្យ៉ាងទៀត ការរិះគន់នាពេលកន្លងមក ក៏លោកមិនខ្លាចដែរ ព្រោះតាមការដឹង អ្នករិះគន់នោះ មិនមែនជាមហាជន ឬទស្សនិកជនទេ គឺជាអ្នកសិល្បៈដូចគ្នាប៉ុណ្ណោះ ព្រោះតែកើតចិត្តច្រណែន ឈ្នានីសគ្នា ក្នុងសង្គមសិល្បៈ ដែលគិតថា លោកយកតែកូនស្រីខ្លួនឯង សម្ដែងតួឯក៕