មិនខ្វល់នឹងប្រតិកម្ម ពីសំណើស្នើសុំរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង ក្នុងយុទ្ធសាស្រ្តប្រមូលផលិតផល ចូលវិញ ដ៏ធំបំផុតរបស់ក្រុមហ៊ុន តាំងពីពេលដំបូងរហូតមកដល់បច្ចុប្បន្ននេះ អ្នកប្រើប្រាស់ជាច្រើន នាក់ បានបដិសេធប្រគល់ Note 7 ឲ្យក្រុមហ៊ុនវិញ។

អ្នកប្រើប្រាស់ Note 7 មួយចំនួន បានបដិសេធប្រគល់ស្មាតហ្វូនទៅក្រុមហ៊ុនវិញ បើទោះជាទទួល បានការព្រមាន ពីគ្រោះថ្នាក់នៃការផ្ទុះឆេះ ក៏ដូចជាការស្នើសុំប្រមូលឧបករណ៍ទៅវិញ ពីខាងក្រុម ហ៊ុនផលិតក្តី។

ក្នុងនោះ បើតាមប្រភពពីគេហទំព័រ CNET បានដកស្រង់នូវពាក្យសំដីរបស់អ្នកគាំទ្រ Note 7 ផ្កាប់មុខ ម្នាក់ ដែលមានគណនី Twitter ឈ្មោះថា @SexualJumanji, ជាមួយនឹងពាក្យសំដីគម្រាមថា “បើសិន ជាចង់យក Note 7 ត្រឡប់ទៅវិញ Samsung ត្រូវរំលងសាកសពខ្ញុំសិន”។ រីឯអ្នកប្រើប្រាស់ម្នាក់ទៀត មានឈ្មោះថា@flo_rizer បានបញ្ជាក់យ៉ាងច្បាស់ថា “សុំទោស ខ្ញុំនឹងនៅតែរក្សាទុក Note 7 នៅជា មួយនឹងខ្ញុំ”។

ក្រៅពីនេះ គេហទំព័រ CNET ក៏បានធ្វើបទសម្ភាស៍ជា Robinson Suarez ដែលជាបុគ្គលិករបស់ EMS មកពីខាង Queens, New York ដែលជាអ្នកគាំទ្រយូរឆ្នាំមកហើយរបស់ ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung។ បើទោះជាត្រូវបានប្រើប្រាស់ Note 7 ប្តូរថ្មីជាច្រើនដង ដោយសារតែពួកវាពាក់ព័ន្ធនឹងការ ផ្ទុះឆេះ Robinson នៅតែបដិសេធ ដល់ការលា ជាមួយនឹងឧបករណ៍នេះ។

Robinson បានឲ្យដឹងថា “មិត្តភក្តិទាំងអស់សុទ្ធតែយកខ្ញុំ ធ្វើជាល្បែងកម្សាន្តសើចលេង ទាំងនៅក្នុងជីវិតពិត និងនៅក្នុងបណ្តាញសង្គម។ ប៉ុន្តែខ្ញុំមិនខ្វល់ចាប់អារម្មណ៍នោះទេ”។

Joseph Jugos អ្នកប្រើប្រាស់ស្ម័គ្រស្មោះម្នាក់ផ្សេងទៀត ក៏មិនបានបិទបាំងអារម្មណ៍ខ្លួន ពេលបង្ហាញនូវសេចក្តីស្រលាញ់ ជាមួយនឹងផ្នែកកោងៗនៅលើអេក្រង់ Note 7 យ៉ាងដូច្នេះថា “ពួកវា (Note 7) ស្ទើរតែឈានដល់ភាពល្អឥតខ្ចោះ។ ខ្ញុំមិនអាចបោះបង់វាចោលបានទេ”។

ផ្ទុយពីអ្នកប្រើប្រាស់ @SexualJumanji, ម្តាយរបស់គាត់ មានអារម្មណ៍សប្បាយចិត្តព្រោះ Samsung បានសម្រេចចិត្ត យកសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ជាអាទិភាពចម្បងគេ។

បើសិនជាប្រិយមិត្តកំពុងតែជាអ្នកប្រើប្រាស់ Note 7 និងជាអ្នកគាំទ្រក្រុមហ៊ុន Samsung តើប្រិយមិត្ត នឹងនៅតែបន្តគាំទ្រ Samsung ឬផ្លាស់ប្តូរងាកទៅប្រើផលិតផលម៉ាកផ្សេង?

- Samsung អាចបាត់បង់អស់ប្រាក់ចំនួន ១៧ពាន់លានដុល្លារ ព្រោះ Galaxy Note 7
- Samsung នឹងកំទេចចោលទាំងអស់ នូវបណ្តា Galaxy Note 7 ដែលបានប្រមូលចូលវិញ ទាំងលើកទី១ និងលើកក្រោយនេះ

ប្រែសម្រួល៖ មង្គល
ប្រភព៖ CNET, Zing