ភ្នំពេញ : ប្រជាពលរដ្ឋចំនួន២គ្រួសារ បាន លើកគ្នា មកតវ៉ាប្រឆាំងក្រុមហ៊ុន អូតែល សុខា ដោយមាន ការដុត កង់ឡាន នៅ ចំណុចភូមិ ១ សង្កាត់ ជរោយចង្វារ ខណ្ឌ ជ្រោយចង្វារ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ និងដង្ហោយការជួយ អន្តរាគមន៏ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ខណ: បញ្ហាដីធ្លីមួយនេះ បានអូសបន្លាយអស់ជាច្រើន ឆ្នាំមកហើយ ពោលតាំងពី ជំនាន់លោក ជា សុផារ៉ា ជាអភិបាក្រុងមកម្ល៉េះ។

ការតវ៉ានេះ កើតឡើង បន្ទាប់ពី ក្រុមហ៊ុន បាន មក ធ្វើ របង លើ ដី ទំនាស់ តែ ប្រជាពលរដ្ឋ មិន អនុញ្ញាត ឲ្យ ធ្វើ របង នោះ ឡើយ ដោយសារ ដី នេះ មិនទាន់ ដោះស្រាយ ចប់ ហើយ ពេលនេះ ប្រជាពលរដ្ឋ បាន ដុត កង់ឡាន តវ៉ា និង គំរាម ដុត គ្រឿងចក្រ ថែមទៀត។

ក្រោយពី មានការ តវ៉ា រួចមក ក្រុម អ្នកធ្វើ របង ដែល ជា កម្មករ របស់ ក្រុមហ៊ុន សូគីម៉ិច ក៏បាន រើ អីវ៉ាន់ ដាក់ លើ ឡាន វិញ ដើម្បី ស្ដាប់ ការតវ៉ា របស់ ប្រជាពលរដ្ឋ ប៉ុន្តែ មិនទាន់ យក ទៅ វិញ នោះទេ។

លុះនៅម៉ោងប្រមាណ៩ព្រឹកថ្ងៃដដែលនេះ ក្រុមកម្មករក៏បានយកគ្រឿងចក្រ និងសម្ភារៈចេញទៅវិញអស់ហើយ។

គួរ បញ្ជាក់ ថា ទំនាស់ ដីធ្លី ខាង នេះ កើតឡើង តាំងពី ឆ្នាំ ២០០០ ពោល គឺ តាំងពី សម័យ លោក ជា សុផារ៉ា នៅ ជា អភិបាលក្រុង សន្យាថានឹងដោះស្រាយជូនតែអកុសលគាត់ត្រូវផ្ទេរភារកិច្ច ហើយ ឡើងជំនួសដោយលោក កែប ជុតិម៉ា តែដោះស្រាយមិនចេញ ហើយ រហូត មក ដល់ ពេលនេះនៅមិន ទាន់ ដោះស្រាយ ចប់ នៅឡើយ ដូច្នេះគេរង់ចាំមើល ពីចំណាត់ការរបស់អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ។

អភិបាលខណ្ឌជ្រោយចង្វា លោក ឃ្លាំង ហួត និងលោកចៅសង្កាត់ ពេជ្រ សារឿន ព្រមទាំងមន្រ្តី និង ប្រជាជនមូលដដ្ឋាន ទទួលស្គាល់ថាជាដីស្របច្បាប់ របស់គ្រួសាររងគ្រោះរួចរាល់អស់ហើយ តែក្រុម ហ៊ុននៅតែរំលោភយក និងគ្មានដំណោះស្រាយទៀត។

ប្រជាពលរដ្ឋទាំង២គ្រួសារ ដែលជាសកម្មជនរបស់គណបក្សប្រជាជនកម្ពុជាផងនោះ មានជំនឿយ៉ាងមុតមាំថា សម្តេចតេជោ ហ៊ុន សែន នឹងដោះស្រាយជូនជាក់ជាមិនខាន ក្រោយអូសបន្លាយរាប់សិបឆ្នាំហើយនោះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល