គេហទំព័រ Notebook Italia កាលពីពេលថ្មីៗនេះទើបតែបានធ្វើការចុះផ្សាយនូវដំណឹងមួយដែលខ្លូន
ទទួលបានស្តីអំពីសមិទ្ធិផលកុំព្យូទ័រយួរដៃស្រឡាយ N 2012 របស់ Asus ។ សមិទ្ធិផលថ្មីទាំងនោះ
រួមមាន N46 (14"), N56 (15,6") និង N76 (17,6") ដែលនឹងជំនួសអោយគំរូ N45, N55 និង N75
ដែលកំពុងដាក់លក់នៅលើទីផ្សារបច្ចុប្បន្ននេះ។ ការរចនារបស់គំរូទាំងបីខាងលើនេះគឺមានលក្ខណៈ
ខុសគ្នាយ៉ាងច្រើនបើធៀបជាមួយគំរូមុនៗ។ ក៏ដូចជាស្រឡាយ N មុនៗផងដែរ Speaker របស់ N46
, N56 និង N76 បានប្រើប្រាស់នូវបច្ចេកវិទ្យា "ICEPower" របស់ Bang & Olufsen ដូចគ្នាដែលធានា
ថានឹងនាំមកជូនអ្នកប្រើប្រាស់នូវសំលេងមានគុណភាពខ្ពស់បំផុត។ N46, N56 និង N76 នឹងត្រូវ
ដាក់បង្ហាញវត្តមានជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ Milan DesignWeek 2012 ដែលនឹងប្រព្រឹត្តឡើង
នៅក្នុងសប្តាហ៍នេះ។

អំពីរូបសណ្ឋានខាងក្នុង, Model ទាំងបីខាងលើនេះនឹងដាក់លក់ជាមួយនឹង RAM អតិបរិមាមានទំហំ
រហូតដល់ ៨GB, Hardisk ទំហំអតិបរិមា ១TB,អាចធ្វើការជ្រើសរើសយក Optical drive ជា DVD រឺ
ជា Blu-ray ,card ក្រាហ្វិក NVIDIA GeForce GT 635M និង Chip ប្រភេទ Sandy Bridge ផងដែរ។
បណ្តាគំរូដែលប្រើប្រាស់ Chip Core i ជំនាន់ទី ៣ (Ivy Bridge) នឹងបង្ហាញវត្តមានភ្លាមៗផងដែរនៅ
បន្ទាប់ពី Intel ដាក់លក់ CPU ថ្មីនេះនៅលើទីផ្សារ។ បច្ចេកវិទ្យា Super Hybrid Engine II នៅលើកុំ
ព្យូទ័រគឺអនុញ្ញាតអោយម៉ាស៊ីនអាចអួសបន្លាយរយៈពេលប្រើប្រាស់ថ្មមានរយៈពេលបានយូរមួយ
កំរិតទៀត ចំណែកមុខងារ Instant On ត្រូវបាន Asus បំពាក់ក្នុងសមិទ្ធិផលរបស់ខ្លួនដើម្បីជួយអោយ
ម៉ាស៊ីនអាច reboot ពីរបប stand by ត្រឹមតែក្នុងរយៈពេល ២ វិនាទីប៉ុណ្ណោះ។

វីដេអូផ្សាយពាណិជ្ជកម្មរបស់ N 2012 ៖

<object width="500" height="300" data="http://www.youtube.com/v/gB9Seim0fwY&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/gB9Seim0fwY&rel=1" /></object>
<object width="500" height="300" data="http://www.youtube.com/v/Ez4J-OcvDQQ&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Ez4J-OcvDQQ&rel=1" /></object>

រូបសណ្ឋានរបស់ស្រឡាយ N 2012 ៖

Chip ៖ Intel Core i7-2670QM, i5-2450M/2430M រឺ i3-2350M/2330M

Chipset ៖ Intel HM65 Express

RAM ៖ អតិបរិមា ៨GB DDR3 1333MHz, មានរន្ធដោតចំនួនពីរ

អេក្រង់៖ ១៤អ៊ីង, ១៥,៦អ៊ីង និង ១៧,៦អ៊ីង មានភ្លើង LED

Resolution ៖ HD (១៣៦៦x ៧៦៨) / HD + (១៦០០ x៩០០) / Full HD (១៩២០ x១០៨០)

Chip ក្រាហ្វិក ៖ NVIDIA GeForce GT 635M, ២GB DDR3 VRAM

HDD ៖ SATA ១TB ល្បឿន ៥៤០០rpm, ៧៥០GB ល្បឿន ៥៤០០rpm /៧២០០rpm, និង
៥០០GB ល្បឿន ៥៤០០rpm / ៧២០០rpm

Optical Drive ៖ DVD, Blu-Ray

ប្រព័ន្ធភ្ជាប់ឥតខ្សែ៖ WiFi 802.11b/g/n, Bluetooth 3.0 + HS, LAN 10/100/1000

ប្រព័ន្ធតំណភ្ជាប់ផ្សេងៗ៖ រន្ធសំរាប់ដោតកាស/micro, VGA, 2 x USB 3.0, 2 x USB 2.0,
RJ45, HDMI, រន្ធសំរាប់ដោតអង្គចងចាំ 3 in 1, webcam មាន resolution ជា HD

សំលេង ៖ បច្ចេកវិទ្យា Bang & Olufsen ICEpower, subwoofer SonicMaster

ថ្ម ៖ ប្រភេទ 6-cell, ចំណុះ ៥២០០mAh, ៥៦Whrs
ប្រព័ន្ធប្រតិបត្តិការ ៖ Windows 7

Operating System ៖ Windows 7 Ultimate, Windows 7 Professional, Windows 7 Home
Premium, Windows 7 Home Basic

ប្រភព៖ Notebook Italia
ដោយ៖ រស្មី