(ភ្នំពេញ)៖ ថ្មីៗនេះ មានពាក្យចចាមអារ៉ាម លេចឮថា តារាសម្តែងសាច់សរម៉ដ្ឋរលោងសិចស៊ី កញ្ញា បេនីយ៉ាំង កំពុងមានទំនាក់ទំនងស្នេហាស្អិតរល្មួត ជាមួយតារាសម្តែងជំនាន់គ្នា លោក អ៊ុក សុភឫទ្ធ ក្នុងនាមជាគូស្នេហ៍ តែពួកគេទាំងពីរនាក់ ព្យាយាមលាក់បាំងការពិត។ ជុំវិញព័ត៌មាននេះ ត្រូវបានម្ចាស់សាម៉ីខ្លួន លោក សុភឫទ្ធ ចេញមុខច្រានចោលថា លោកគ្មានទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយ បេនីយ៉ាំង ដូចការលេចឮនោះទេ ។

ចាប់តាំងពីតារាសម្តែង បុរសសង្ហារសាច់សរមុខស្រស់ លោក អ៊ុក សុភឫទ្ធ បានចូលរួមថតខ្សែភាពយន្តថ្មីរឿង «ក្រមុំ៣១កំលោះ៥២» ជាមួយតារាស្រីស្រស់ស្អាត កញ្ញា បេនីយ៉ាំង មក គេសង្កេតឃើញថា ពួកគេទាំងពីរនាក់ហាក់មានភាពជិតស្និទ្ធ កៀកកើយជាមួយគ្នា ខុសពីអ្នកសិល្បៈរួមអាជីពដទៃ ។

ពាក់ព័ន្ធទៅនឹង ចម្ងល់ដែលចោទសួរថា លោក អ៊ុក សុភឫទ្ធិ ពិតជាមានទំនាក់ទំនងស្នេហា ជាមួយតារាស្រី កញ្ញា បេនីយ៉ាំង ដូចពាក្យគេនិយាយឬយ៉ាងណា? Khmertalking បានទាក់ទងទៅម្ចាស់សាម៉ីខ្លួន ភាគីខាងបុរសសង្ហា លោក អ៊ុក សុភឫទ្ធិ ដើម្បីសាកសួរស្រាយចម្ងល់ របស់ទស្សនិកជន ។ ជួបជាមួយ Khmertalking លោក អ៊ុក សុភឫទ្ធិ បានប្រាប់ឲ្យដឹងថា បើនិយាយពីទំនាក់ទំនងស្និទ្ធស្នាល រវាងលោកនិង បេនីយ៉ាំង គឺពិតជាមានមិនមែនអត់ទេ ព្រោះថា លោកនិងនាងធ្លាប់ស្គាល់គ្នាយូរ និងធ្លាប់ថតឈុតខារ៉ាអូខេ ជាមួយគ្នាច្រើន ហេតុអីចំណងមិត្តភាព ក៏ជិតដិតទៅតាមហ្នឹងដែរ ។

តារាប្រុសរូបសង្ហារ ដែលជាអតីត Freshie Boy &girl ជ័យលាភីលេខ៥ កាលពីអំឡុងឆ្នាំ២០១១រូបនេះ បានប្រាប់ឲ្យដឹងលាយឡំនិងសំណើចថា « ពិតជារឿងដែលគួរឲ្យ អស់សំណើចណាស់ ដែលលេចឮថា ខ្ញុំស្រលាញ់បេនីយ៉ាំង ហើយខ្ញុំចង់បកស្រាយថា ពួកខ្ញុំទាំងពីរគ្មានទំនាក់ទំនងស្នេហា អ្វីជាមួយគ្នាឡើយ ហើយខ្ញុំក៏ចង់បញ្ជាក់ថា សម្រាប់ខ្ញុំ គឺមិនមានទំនាក់ទំនងស្នេហា ជាមួយអ្នកសិល្បៈទេ ហើយពេលនេះ ខ្ញុំក៏ចង់បញ្ជាក់ថា ខ្ញុំមិនទាន់ចង់គិតគូពីរឿង ស្នេហា ក្នុងពេលនេះទេ ចង់យកពេលទៅពង្រឹង ការងារសិល្បៈឲ្យបានរឹងមាំសិន…» ។

នៅពេលសួរថា ប្រសិនបើលោកចាប់ផ្តើម គិតពីគូស្រករលោកស្រវ៉ា យកគូស្នេហ៍ជាអ្នកសិល្បៈ ឬក៏ជាអ្នកក្រៅរង្វង់សិល្បៈ លោក អ៊ុក សុភឫទ្ធិ បានឆ្លើយដោយមិនចាំបាច់បង្អង់គិតថា ទៅថ្ងៃអនាគត លោកប្រាថ្នាចង់បានភរិយា ជាអ្នកជំនួញក្រៅរង្វង់សិល្បៈ ហើយសម្រាប់មូលហេតុ ដែលលោកមិនជ្រើស យកអ្នកសិល្បៈ ធ្វើជាគូអនាគតនោះ គឺដោយសារតែលោកជាអ្នកសិល្បៈស្រាប់ ហេតុដូច្នេះមិនប្រាថ្នា ភរិយារួមអាជីពទេ ។

ដោយឡែកទាក់ទងទៅ និងការងារសិល្បៈវិញ ត្រូវបាន លោក អ៊ុក សុភឫទ្ធិ បានប្រាប់ឲ្យដឹងថា សន្ទុះការងារកាន់តែមានភាពរីកចម្រើនជាបណ្តើរៗ ជាក់ស្តែង នៅថ្ងៃទី២៨ ខែមករា ខាងមុខនេះ រឿងដែលលោកថតគឺរឿង «ក្រមុំ៣១កំលោះ៥២» របស់ផលិតកម្ម Rich Kids Media Production ។

តារាប្រុសរូបនេះបានបោះជំហាន ចូលសិល្បៈរយៈពេល៤ឆ្នាំ ហើយមានទស្សនិកជនជាច្រើន បានស្គាល់លោក តាមរយៈការសម្តែងក្នុងបទចម្រៀង «សង្សារថ្មីបងជាមនុស្សប្រុស»។ មិនតែប៉ុណ្ណោះ លោកថែមទាំងបានថតរឿង ច្រើនគួរសមដែរ ដោយមានរឿងដូចជា«សង្សារខ្ញុំអាប,កំពូលល្បិចខិល,អ្នកមានគុណ, ពិភពក្រឡាប់ចាក់, វិញ្ញាណលោកម្ចាស់ក្រញូង» និងថតស្ពត ថតខារ៉ាអូខេ ឲ្យផលិតកម្មជាច្រើនទៀត ផងដែរ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញ៉ូវអាស៊ី