កំពង់ចាម ៖ ជនរងគ្រោះ ដោយសារ គ្រោះថ្នាក់ចរាចរទី២៦ ដើមឆ្នាំ២០១៥ នៅ ទូទាំងខេត្ដកំពង់ចាម បានកើត ឡើងនៅឃុំ ខ្វិតធំ ស្រុកព្រៃឈ ខេត្ដកំពង់ចាម កាលពី រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ រវាង រថយន្ដនិងម៉ូតូ ។

មន្ដ្រីនគរបាលស្រុកព្រៃឈ បានឱ្យដឹង ថា ជនរងគ្រោះបានស្លាប់បន្ទាប់ពីរថយន្ដ តួរីសមួយគ្រឿងបើកបុក ពេលកំពុងជិះម៉ូតូ បណ្ដាលឱ្យដួលបាក់ជើងនិងបែកក្បាលនៅលើផ្លូវ ។

តាមការបញ្ជាក់របស់សមត្ថកិច្ចបានឱ្យដឹងទៀតថា ក្រោយកើតហេតុ ទាំងម៉ូតូនិង រថយន្ដត្រូវបានយក ទៅរក្សាទុក នៅអធិការ ដ្ឋាននគរបាលស្រុកព្រៃឈ ដើម្បីរង់ចាំការដោះស្រាយបន្ដទៀត ខណៈដែលសពជនរងគ្រោះ ត្រូវបាន សមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើ បុណ្យតាមប្រពៃណី ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល