CamNews

យ៉ែម សំអូន៖ «អ្នកព័ត៌មាន សរសេរ​បំភ្លៃ​ការ​ពិត ពី​ជម្លោះ​ក្នុង​គ្រួសារ​ខ្ញុំ»

ភ្នំពេញ៖ ទាក់ទិនទៅនឹងជម្លោះដ៏ស្រួចស្រាល ក្នុងគ្រួសាររបស់តារាសម្តែង និងចម្រៀងលោក យ៉ែម សំអូន និងអ្នកនាង យ៉ាន លីនដា ដែលលេចឮថា លោកបានប្រើអំពើហិង្សាវាយដំភរិយា យ៉ាងដំណំ រហូតដល់ភ្លាត់ឆ្អឹងដង កាំបិតនោះ ត្រូវបានម្ចាស់សាម៉ីខ្លួន លោក យ៉ែម សំអូន ចេញមុខបដិសេធ និងច្រានចោលព័ត៌មាននោះថា ជាការសរសេរបំប៉ោងព័ត៌មាន ទាមទារការចាប់អារម្មណ៍ លើសពីការពិត ។ ម្យ៉ាងទៀតលោកមានចិត្តស្រឡាញ់ភរិយាខ្លាំងណាស់ គ្មានថ្ងៃដែលលោកធ្វើទង្វើបែបនោះ ដាក់មនុស្សដែលខ្លួនស្រឡាញ់ឡើយ ។

កាលពីពេលថ្មីៗកន្លងទៅនេះ មានព័ត៌មានមួយចំនួន បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលេចឮថា គូស្វាមីភរិយាមួយគូ ដែលធ្លាប់ត្រូវមហាជន ដាក់ងារឲ្យថា ជាគូស្នេហ៍គំរូក្នុងវិថីសិល្បៈលោក យ៉ែម សំអូន និងអ្នកនាង យ៉ាន លីនដា បានផ្ទុះជម្លោះ ជាមួយគ្នាយ៉ាងតឹងសរសៃក រហូតដល់ប្រើអំពើហិង្សា កាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅនេះដោយលោក យ៉ែម សំអូន បានវាយដំភរិយារូបស្អាត រហូតដល់ភ្លាត់ឆ្អឹងកញ្ចឹងក ជាំភ្នែក និងរបួសត្រង់ឆ្អឹងដងកាំបិត ដោយសារតែភ្លើងប្រច័ណ្ឌ ខុសទំនងរបស់ភរិយានាង លីនដា ។

ជុំវិញព័ត៌មានដែលលេចឮខាងលើនេះ ត្រូវបានម្ចាស់សាម៉ីខ្លួនបុរសសង្ហាលោក យ៉ែម សំអូន ចេញមុខបកស្រាយយ៉ាងខ្លី ប្រាប់គេហទំព័រកម្សាន្ត LookingTODAY ឲ្យដឹងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ នេះថា ពាក្យចចាមអារ៉ាម ពេលខ្លះចេះតែបំប៉ោង អត់មានអីធំដុំ តែបែរជាត្រូវបានអ្នកសារព័ត៌មាន យកទៅសរសេរបំភ្លៃការពិត នាំឲ្យគ្រួសារលោកមានបញ្ហាកាន់តែខ្លាំង ។

លោក យ៉ែម សំអូន បានប្រាប់ឲ្យដឹងថា «ធម្មតាចានក្នុងរាវ គង់មានប៉ះទង្គិចគ្នា ចុះទម្រាំតែជីវិតប្តីប្រពន្ធ ក៏គង់តែមាន បញ្ហាខ្លះៗវាមិនអត់នោះទេ តែអ្វីដែលខ្ញុំដឹងពេលនេះ គឺខ្ញុំនៅតែប្រកាន់ជំហរ ស្រឡាញ់ភរិយាខ្ញុំដូចដើមគ្មានអ្វីប្រែប្រួលឡើយ ហើយខ្ញុំ និងភរិយាក៏គ្មានការបែកបាក់គ្នា ដោយសារតែរឿងប៉ុណ្ណឹងដែរ ព្រោះថាអស់រយៈពេលជាង១០ឆ្នាំហើយ ដែលពួកយើងរស់ នៅជាមួយគ្នាយល់ចិត្តគ្នា ដូច្នេះបញ្ហានេះមិនអាចធ្វើឲ្យស្នេហានេះ មានភាពរង្គោះរង្គើឡើយ» ។

លោក សំអូន បានប្រាប់បែបឲ្យដឹងខ្លីៗ មិនចង់បកស្រាយច្រើនថា ទន្ទឹមជាមួយគ្នានោះដែរ លោកក៏សុំអរគុណចំពោះអ្នកគាំទ្រ ដែលមានអ្នកខ្លះ បានទូរស័ព្ទមកលើកទឹកចិត្ត និងមិនចង់ឲ្យពួកលោកបែកបាក់គ្នា លោកសុំផ្តាំផ្ញើទៅថា លោកមិនដែល មានគំនិតចង់បែកពីភរិយាឡើយ ពេលនេះភរិយាលោក មានអារម្មណ៍អន់ចិត្តដូច្នេះ លោកត្រូវទុកពេលឲ្យភរិយា ហើយរឿងផ្សេងៗទុក ឲ្យពេលវេលាជាអ្នកសម្រេច ។ មួយវិញទៀតលោកចង់ប្រាប់ថា លោកស្រឡាញ់ ភរិយាខ្លាំងណាស់ លោកគ្មានថ្ងៃធ្វើរឿងមិនល្អ លើគាត់ដូចការចុះផ្សាយកន្លងមកឡើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល