ព័ត៌មានអន្តរជាតិ ៖ ជនស៊ីវិល ២ រូប ដែលត្រូវបានជួលបម្រើការដោយ កងកម្លាំងប៉ូលីស អូស្រ្តា លី ត្រូវឧក្រិដ្ឋជនបាញ់សម្លាប់ អំឡុងថ្ងៃសុក្រ ម្សិលមិញនេះ នៅ ខាងក្រៅ ស្នងការប៉ូលីស ភាគ ខាងលិចក្រុង ស៊ីដនី ។ សារព័ត៌មាន AP ចុះផ្សាយអោយដឹងថា ឧក្រិដ្ឋជន ដែលបានបើកការ វាយប្រហារនោះ បន្ទាប់មកទៀត ត្រូវបានបាញ់សម្លាប់ ។

អ្នកឯកទេស ព័ត៌មាន បច្ចេកវិទ្យា បម្រើការអោយប៉ូលីសអូស្រ្តាលី ត្រូវបានបាញ់សម្លាប់ក្នុងរយៈ ចម្ងាយជិតជាខ្លាំង ជាមួយនឹងកាំភ្លើងដៃ ខណៈដែលលោក ចេញពីការិយាល័យ ។ ភ្លាមៗ មន្រ្តី ប៉ូលីសក្រុង បានឆ្លើយតប ការវាយប្រហារ ដោយបាញ់បោះ គ្រាប់ ពិតដាក់គ្នា ឈានទៅសម្លាប់ ជនដៃដល់ដែលជាបុរសខ្មាន់កាំភ្លើងតែម្តង ។ ចេតនា នៃការវាយប្រហារ ភ្លាមៗ ពុំទាន់ត្រូវបាន គូសបញ្ជាក់អោយដឹងនៅឡើយទេ ។ ស្របពេលដែល យុទ្ធនាការស៊ើបអង្កេត កំពុងតែបន្តស៊ើប យ៉ាងយកចិត្តទុកដាក់នោះ មន្រ្តីប៉ូលីស ពុំទាន់មានតម្រុយណាមួយ អាច បញ្ជាក់ បានថាជាការ វាយប្រហារ ភារវកម្ម នោះនៅឡើយទេ ។ ប្រភពសារព័ត៌មាន អូស្ត្រាលី ចុះផ្សាយអោយដឹងថា ខ្មាន់កាំភ្លើងដែលបានបើកការវាយប្រហារ នោះគឺ ក្មេងប្រុសជំទង់ វ័យ ១៥ ឆ្នាំ មានដើមកំណើត មកពីតំបន់ Kurdish ប្រទេសអ៊ីរ៉ាក់ ៕

<object width="488" height="418" data="http://www.youtube.com/v/6plgqRqy5wY&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/6plgqRqy5wY&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ