CamNews

កូរ៉េខាងជើង ប្រកាស ដូរល្វែងម៉ោងជាផ្លូវការ "ទ្រនិចនាឡិកា វិលថយក្រោយ ៣០ នាទី"

ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មាន បរទេស ប៊ីប៊ីស៊ី អំឡុងថ្ងៃ សុក្រម្សិលមិញនេះ ចេញផ្សាយសម្រង់ អត្ថបទ សារព័ត៌មាន អោយ ដឹងថា រដ្ឋាភិបាល ​ក្រុង​ព្យុងយ៉ាង ប្រកាស​ផ្លាស់ប្តូរ​រង្វាស់​ម៉ោង​ថ្មី​ដោយ​បង្វិល​ទ្រនិច  ៣០​​នាទី​ថយក្រោយ ដើម្បី បង្កើត ​ម៉ោង​ ថ្មី សម្រាប់​ក្រុង​ព្យុងយ៉ាង។ ការផ្លាស់​ប្តួ​រ​នេះ ត្រូវបាន​រដ្ឋាភិបាល  ​ក្រុង ​ព្យុងយ៉ាង ធ្វើឡើង​ដើម្បី​ប្រឆាំង​ទៅនឹង​ម៉ោង​  ដែល​កំណត់ដោយ​ចក្រពត្តិ​ជប៉ុន​ជាង​មួយ​ ទសវត្ស​រ៍​ហើយ​នោះ។

ព្រឹក ​មិញ​នេះ មេដឹកនាំ​កំពូល​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន បានប្រកាស​ពី​រង្វាស់​ម៉ោង​ថ្មី​សម្រាប់ ក្រុង​ព្យុងយ៉ាង ដែល​ក្នុងនោះ​ម៉ោង​ថ្មី នឹងត្រូវ​យឺត​ជាង​ម៉ោង​ដែល​ប្រើប្រាស់​  បច្ចុប្បន្ន៣០នាទី។ ការ ផ្លាស់ប្តូរ​នេះ ធ្វើឡើង​ដើម្បី​អបអរ​ខួប​លើក​ទី៧០នៃ​ការទទួល​ឯករាជ្យ​ពី​ចក្រពត្តិ​ជប៉ុន និង ប្រឆាំង​ពី​ការគ្រប់គ្រង​របស់​ជប៉ុន​ផងដែរ។

គួឬបញ្ជាក់ថា ​​ប្រទេស​កូរ៉េខាងជើង​ គឺ​នៅក្នុង​ តំបន់​ ពេលវេលា​ដូចគ្នា​ (ល្វែងម៉ោងតែមួយ) ទៅនឹង​ប្រទេស​គូប្រជែង​ដូចជា​កូរ៉េខាងត្បូង​ និង  ​ជប៉ុន​ ផងដែរ​ ដែលមាន​រយៈពេល​ប្រាំបួន​ម៉ោង​​មុនពេល​វេលា GMT។

ប្រភពដដែល បន្តអោយដឹងថា ​ពួកគេ​  បាន​ ហៅ​ការធ្វើ​បែបនេះ​ថា​ជា “​ពេល​វេលា​​ទីក្រុង​ព្យុងយ៉ាង​” ហើយ​វា​នេះ​មាន​ប្រសិទ្ធិ​ភាព​នៅ​ថ្ងៃទី១៥ ខែសីហា​ ហើយ​ត្រឡប់​ទៅ​តំបន់​ពេលវេលា​ដែល​ត្រូវបាន​ប្រើ​នៅ​ទូទាំង​ឧបទ្វីប​កូរ៉េ​ មុន  ពេល​  ការគ្រប់គ្រង​របស់​ជប៉ុន​វិញ​ ។  គួររំឮកថា ជប៉ុន​បាន​គ្រប់គ្រង​ឧបទ្វីប​កូរ៉េ​ចាប់ពី​ឆ្នាំ១៩១០ ដល់​ឆ្នាំ១៩៤៥ ៕

ប្រែសម្រួល ៖​ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី