CamNews

ធ្លាយ​ព័ត៌មាន WhatsApp មាន​មុខងារ Video Call ឆាប់ៗ​នេះ

(​អាមេរិក​)៖ កម្មវិធី​តម្លៃ ២១​ពាន់​លាន​ដុល្លារ​អាមេរិក WhatsApp ត្រូវបាន​គេ​ទម្លាយ​ព័ត៌មាន​ថា នឹង​បញ្ចេញ​មុខងារ Video Call នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ផ្ដល់​នូវ​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​។​

​សារព័ត៌មាន​អាល្លឺម៉ង់ Macerkopf បាន​ចេញផ្សាយ និង​បង្ហោះ​រូបភាព​នៃ​ការប្រើប្រាស់ Video Call នៅ​លើ​កម្មវិធី WhatsApp ដោយ​ប្រើ​ជាមួយនឹង​ប្រព័ន្ធ​ដំណើរការ iOS ចំណែក Android ត្រូវបាន​គេ​ឲ្យដឹង​ថា នឹង​មាន​នៅ​ពេល​ក្រោយ​។​

​ព្រម​ជាមួយ​គ្នា​នោះ WhatsApp ក៏​បាន​បន្ថែម​មុខងារ Multiple Chat tab មានន័យ​ថា អាច Chat បាន​ច្រើន​គ្នា​នៅក្នុង​ពេល​តែមួយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា WhatsApp ត្រូវបាន​បង្កើតឡើង​ដោយ​អតីត​វិស្វករ​ក្រុមហ៊ុន Yahoo លោក Brian Acton និង Jan Koum នៅ​ឆ្នាំ ២០០៩ ហើយ​នៅ​ឆ្នាំ ២០១៤ ត្រូវបាន Facebook ទិញ​យក​ក្នុង​តម្លៃ ២១​ពាន់​លាន​ដុល្លារ​អាមេរិក និង​បច្ចុប្បន្ន​មាន​អ្នក​ប្រើប្រាស់​រហូត​ដល់ ៩០០​លាន​នាក់​៕​