(កូរ៉េ)៖ ក្រោយពីការចូលធ្វើយោធា Kim Jaejoong បានចាប់ផ្តើមឡើងឆាកសម្តែ ងលើកដំបូងជាថ្មីម្តងទៀត ដោយគ្រាន់តែមួយ នាទីប៉ុណ្ណោះសំបុត្រចូលទស្សនា ត្រូវបានអ្នកគាំទ្រ កក់ទុកជាច្រើន។

ការប្រគំតន្ត្រី 2017 Kim Jaejoong Asia Tour នៅទីក្រុងសេអ៊ូល ដែល Kim Jaejoong តារាចម្រៀងរបស់ JYJ នឹងបង្ហាញការសម្តែងជូនអ្នកគាំទ្រនៅថ្ងៃទី២១ ដល់ ២២ ខែមករា ឆ្នាំ២០១៧ ធ្វើឡើងនៅឯទីតាំងហាត់កីឡា Hwajeong ក្នុងសាកលវិទ្យាល័យកូរ៉េ ហើយមុនដាក់លក់សំបុត្រ ចូលទស្សនាគឺមានការប្រកាស រយៈពេលពីរថ្ងៃផងដែរ។

ក្រៅពីការសម្តែងនៅក្នុងប្រទេស តារាប្រុសកូរ៉េរូបនេះ ក៏នឹងទៅសម្តែងនៅបណ្តាប្រទេស ក្នុងតំបន់អាស៊ីទៀត ផងហើយអ្នកគាំទ្រ Kim Jaejoong ក៏កំពុងរង់ចាំការសម្តែងជាថ្មីរបស់ លោកដែរក្រោយពីវិល ត្រឡប់ពីការងារយោធាកាល ពីចុងឆ្នាំ២០១៦កន្លងទៅ។

ជាទូទៅ ការប្រកា សពីការដាក់លក់សំបុត្រចូល ទស្សនារបស់សិល្បករ គឺមានរយៈពេលពីរខែ ប៉ុន្តែលើកនេះ មានត្រឹមតែពីរថ្ងៃ ប៉ុណ្ណោះសំបុត្រនៃការ សម្តែងរបស់ Kim Jaejoong ត្រូវបានអ្នកគាំទ្រទិញយ៉ាងច្រើន សន្ធឹកសន្ធាប់ ស្ទើរគ្មានសល់ដែលនេះ បង្ហាញពីសន្ទុះគាំទ្រខ្លាំង របស់មហាជនយ៉ាងលើសលប់ សឹងមិនគួរឲ្យជឿ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង