យោងតាមការសិក្សាស្រាវជ្រាវ មួយដែលបានធ្វើឡើង ដោយសកវិទ្យាល័យ Case Western Reserve បានបង្ហាញ ថាផ្លែទទឹមពិតជាមាន អត្ថប្រយោជន៍ជាពិសេស ក្នុងការព្យាបាលជំងឺរលាកសន្លាក់។ អ្នកជំងឺប្រភេទនេះបានដឹង ច្បាស់ហើយថា ការឈឺចាប់របស់ពួកគេគឺមាន ទំនាក់ទំនងទៅនឹង ជំងឺដែលបណ្តាលមកពី ការចុះអន់ខ្សោយនៃ ឆ្អឹងខ្ចី។ សារធាតុដែលបាន ចំរាញ់ចេញពីផ្លែទទឹម គឹមានផ្ទុកសារធាតុ ប្រឆាំង ប្រិតិកម្មអុកស៊ីត ដែលវាមិនត្រឹមតែ ធ្វើឲ្យការរលាកសន្លាក់ មានភាពធូរស្រាលនោះទេ ប៉ុន្តែអ្វីដែលពិសេសជាងនេះ នោះគឺថា វាក៏អាចជួយការពារ អ្នកពី ការចុះអន់ខ្សោយរបស់ឆ្អឹងខ្ចី។ ហើយផ្លែទទឹម ក៏បានជួយផងដែរ ក្នុងការ ការពារនូវការកកើតអង់ស៊ីម ដែលបាន ជម្រុញឲ្យមានការបំផ្លាញដល់ ជាលិកាសន្ធាន។

អត្ថប្រយោជន៍ផ្សេងទៀត នៃទឹកផ្លែទទឹម រួមមាននូវការ កាត់បន្ថយនូវសារជាតិ Low Density Lipoprotein ( LDL) ។ ទឹកផ្លែទទឹម ក៏មាន គុណសម្បត្តិផងដែរ ក្នុងការជួយលៃតម្រូវនូវ ចលនារបស់ប្លាកែត។ ការកន្ត្រាក់ជាធម្មតា របស់សសៃឈាម ក៏បានរក្សាផងដែរជាមួយនឹង ទឹកផ្លែទទឹមនេះ។ អត្ថប្រយោជន៍មួយផ្សេង ទៀតនៃផ្លែទទឹម វាក៏អាចជួយធ្វើឲ្យ មុខងាររបស់កោសិកា មានភាពប្រក្រតី និងជំរុញឲ្យ មានការ បំបែក ខ្លួនបានត្រឹមត្រូវ។ ហើយវាក៏អាចធ្វើ ឲ្យសុខភាពមាត់ធ្មេញរបស់អ្នក បានល្អប្រសើរផងដែរ ដោយវាបាន ការពារនូវការ កកើតឡើងនូវជាតិកំបោរនៅលើធ្មេញ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង