(បរទេស)៖ តារាប្រុសស្រីមួយចំនួនតែងតែចង់គេចឲ្យផុតពីភ្នែកមហាជន និងការតាមប្រម៉ាញ់របស់អ្នកសារព័ត៌មានតាមរយៈការតុបតែងមុខ និងការស្លៀកពាក់កុំឲ្យគេមើលទៅស្គាល់ខ្លួនជានរណាព្រោះតែចង់ចៀសវាងការប្រម៉ាញ់រូបថតយកទៅចុះផ្សាយ។

ថ្មីៗនេះ Justin Bieber តាចម្រៀងវ័យ២២ឆ្នាំដ៏ស្រស់សង្ហារូបនេះ បានតុបតែបមុខមើលមួយភ្លែតដូចជាតួត្លុកហើយដើរកាត់ផ្លូវធម្មតាដូចជាគេឯង ប៉ុន្តែក្រោមក្រសែភ្នែកមហាជនមិន អាចបិទបាំងពួកគេបានឡើយ។ Elite Daily បានចុះផ្សាយថា តារាប្រុស Justin បានពាក់សក់ក្លែងក្លាយជាមួយនឹងពុកចង្ការស្រម៉ូម ព្រមទាំងមានអ្វីបិទបាំងថែមទៀត ដូចជាច្រមុះក្លែងក្លាយមើលដូចជាតួកំប្លែង ព្រោះតែគេគិតថា ធ្វើបែបនេះគ្មាននរណាដឹងថាខ្លួនជានរណាទេ ទើបគ្មានអ្នកប្រម៉ាញ់រូបថតគាត់យកទៅចុះផ្សាយ។

ដោយគិតតែមួយជ្រុងធ្វើឲ្យតារាចម្រៀង Justin Bieber ភ្លេចខ្លួនថា មនុស្សជាច្រើនតែងតែផ្តោតការចាប់អារម្មណ៍ មកលើគាត់ដែលពួកគេយល់ថា តារាប្រុសរូបនេះចង់លេងហ្គេមពាក់សក់ប្លែក ឬចង់បិទបាំងពីក្រសែភ្នែកមហាជន ប៉ុន្តែគាត់មិនមែនជាស៊ុបភើមែនទេ ព្រោះក្រៅពីគេស្គាល់រូបរាង មុខមាត់ពិតរបស់ខ្លួនហើយនោះតារាប្រុសរូបនេះបានត្រឹមតែធ្វើឲ្យអ្នករាល់គ្នាអស់សំណើចនឹងទង្វើនេះប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង