CamNews

Arsenal ងាកមកចាប់អារម្មណ៍ខ្សែប្រយុទ្ធ Bayern Munich វិញហើយ ក្រោយពីអស់សង្ឃឹមចំពោះ Karim Benzema

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្លឹប Arsenal ដែលកំពុងតែស្ថិតក្នុងចំណុចកណ្ដាលនៃទីផ្សារកីឡាករ ខ្សែប្រយុទ្ធ នៅពេលនេះ បានចាប់អារម្មណ៍នឹងខ្សែប្រយុទ្ធក្លឹប​ Bayern Munic​h ម្នាក់ទៀតហើយ​ ក្រោយពី​ឱកាស ទីផ្សារខ្សែប្រយុទ្ធ Real Madrid​ ត្រូវធ្លាក់ក្ដីសង្ឃឹម ។

លោក Arsene Wenger បានចាប់អារម្មណ៍នឹងជើងប្រយុទ្ធរបស់ក្លឹប Bayern Munich ម្នាក់ទៀតឈ្មោះ​ថា ​Robert Lewandowski ក្រោយពីក្ដីសង្ឃឹម​ ប៉ុនប៉ងកីឡាករ​ Karim Benzema ត្រូវធ្លាក់ចុះ។ Wenger មានបំណងចាយលុយ លើកីឡាករប្រយុទ្ធរូបនេះ រហូតដល់ទៅ ៣៥ លានផោន ដោយគ្រោងនឹងសម្រេច​ក្នុង​រដូវកាលនេះ​តែម្ដង។ ខ្សែប្រយុទ្ធ វ័យ ២៧ឆ្នាំ រូបនេះ បានប្ដូរចូលក្នុងទឹកដីក្លឹប របស់ អាល្លឺម៉ង់​កាលពីឆ្នាំ ២០១៣ ហើយជាប់ កុងត្រារហូតដល់ទៅ ៥ឆ្នាំ។

យោងតាមការចុះផ្សាយរបស់គេហទំព័របានបន្ដឲ្យដឹងថា​ Arsenal អស់សង្ឃឹមនឹងទីផ្សារកីឡាករ ខ្សែប្រយុទ្ធ របស់ក្លឹប Real Madrid គឺគីឡាករ Karim Benzema ហើយមានបំណងងាកទៅរក​ខ្សែប្រយុទ្ធថ្មីនេះតែម្ដង ។

លោក Arsene Wenger ​បានអះអាងឲ្យដឹងថា Robert Lewandowski គឺជាជម្រើសទី ២ បន្ទាប់​ពី ​Benzema ប៉ុន្ដែជាហាក់បីដូចជាមានភាព ពិបាកបន្ដិចហើយ សម្រាប់ទីផ្សារកីឡាករម្នាក់នេះ ដើម្បីទិញចូលក្នុងក្លឹប។

គូសបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធរូបនេះ ត្រូវបានទទួលការឧទ្ទេសនាមពីភ្នាក់ងារកីឡាករម្នាក់ ឈ្មោះ ​Cezary Kucharski ថាជាខ្សែប្រយុទ្ធដ៏ឆ្នើមប្រចាំក្លឹប ដែលអាចមានសមត្ថភាព ហ៊ានធានាបានថា អាច​រកគ្រាប់បាល់ជូន ក្រុមរហូតដល់ទៅយ៉ាងតិច ៣០ ក្នុងមួយរដួវកាល ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailystar.co.uk