ភ្នំពេញ៖ ដើមឆ្នាំ២០១៥នេះ នាង មាស សុខសោភា ហាក់ឡើងកូដយ៉ាងត្រដែត ខុសប្លែកពីឆ្នាំមុនៗឆ្ងាយណាស់ នាងលែងច្រៀងបទចម្លងពីគេទៀតហើយ ដែលជាយុទ្ធសាស្ត្រថ្មីរបស់នាង ក៏ដូចជាការលើកតម្កើងបទចម្រៀង និពន្ធដោយខ្លួនឯងផងដែរ ខណៈមុននេះ មាស សុខសោភា ជាចម្រៀងខ្មែរល្បីខ្លាំងដំបូង ដែលប្រកាន់គោលជំហរបែបនេះ ។

ដោយឡែក បទចម្រៀងល្បីខ្លាំងរបស់ មាស សុខសោភា មានចំណងជើងថា ស្នេហាអាថ៌កំបាំង ដែលសរសេភ្លេងដោយ ណូលី និង សរសេរបារ៉ូល ដោយកវី សោម ដូរ៉េ អ្នកនិព្ធមុខស្រស់ ក្នុបទចម្រៀងនោះ បានសរសេរយ៉ាងច្បាស់ថា ជាបទភ្លេងថ្មី ។ តែបែរជារងការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់អ្នកគាំទ្រ មាស សុខសោភា ដោយសារតែបទចម្រៀងនោះ មានលំនាំពីវៀតណាម ដែលស្រដៀងគ្នា ដល់ទៅ៦០ភាគរយឯណោះ ។

មហាជនជាច្រើន ខំតែសរសើរថា មាស សុខសោភា ច្រៀងបទនេះបានល្អ ពីរោះនឹងមានអារម្មណ៍ប្លែកជាងបទមុនៗតែមិននឹកស្មានថា ចម្លងគេសោះ រួចនាងអួតក្ដែងៗថា ឈប់ច្រៀងបទចម្រៀងចម្លងគេ។ ចំណែកកវី សោម ដូរ៉េ អ្នកនិពន្ធរយរសជាតិ ប្រចាំផលិតកម្មថោន បានប្រាប់ LookingTODAY ថា ជាការពិតបទចម្រៀងនេះ ជាបទដែលផ្សាយឲ្យក្រែមលាបបបូរមាត់មួយ មានទីផ្សារនៅពេញអាស៊ី ។ បទចម្រៀងនេះ ស្រដៀងនឹងបទវៀតណាម លោកទទួលស្គាល់ ព្រោះវាជាការចង់បានរបស់ម្ចាស់ផលិតផល ដែលទាមទារឲ្យមានក្បាលបទស្រដៀងគ្នា ហើយជាការនិពន្ធភ្លេងដោយ ណូលី ។

សម្រាប់បទ "ស្នេហាអាថ៌កំបាំង" នេះផ្ទាល់ ជាបទចម្រៀងមួយ ចេញជាកាយវិការលឿនជាងគេ ក្នុងផលិតកម្ម ថោន តាមរយៈបទពិសោធន៍ ដែលធ្លាប់ចេញចម្រៀងកន្លងមក ព្រោះតែការគាំទ្រច្រើនលើសលប់ និងជាបទចម្រៀងល្បីខ្លាំង របស់ មាស សុខសោភា ។

តោះទស្សនាវីដេអូនៃបទចម្រៀង "ស្នេហាអាថ៌កំបាំង" ទាំងអស់គ្នា៖

<object width="484" height="415" data="http://www.youtube.com/v/a4aApAzgDY0&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/a4aApAzgDY0&rel=1" /></object>

<object width="485" height="416" data="http://www.youtube.com/v/ypE7QAT25V4&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/ypE7QAT25V4&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល