CamNews

នរកម៉ង! ប្ដីចងប្រពន្ធ-កូន ថែមទាំងស្រាតខោអាវ និងវាយធ្វើទារុណកម្មយ៉ាងឃោឃៅ

(កំពត)៖ ប្ដីអប្រិយផឹកស្រាស្រវឹងរាល់ថ្ងៃ បង្កជាភ្លើងប្រច័ណ្ឌ វាយធ្វើទារុណកម្មប្រពន្ធកូន យ៉ាងឃោឃៅ តែត្រូវកម្លាំងនគរបាលចាប់ខ្លួន។ អំពើហិង្សានេះ កើតឡើងនៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ ​នៅភូមិកោះត្រាច ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត​។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធឈ្មោះ ពេជ​ គិ អាយុ៣៣ឆ្នាំ (ធ្លាប់មានប្តីម្តង និងមានកូន២​នាក់) រងរបួសពេញផ្ទៃមុខ និង​ស្នាមខ្សែរឹតក ស្នាមខ្សែរឹតកដៃ ទាំងសង​ខាង។ ដោយឡែកជនបង្កជាប្ដី ឈ្មោះ ​អួន យន អាយុ៣១​ឆ្នាំ​។

នគរបាលបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានអំពើហិង្សានេះ បណ្ដាលមកពី ប្ដីមកពីផឹកស៊ីស្រវឹង ហើយប្រពន្ធមិននៅផ្ទះ ទើបបង្កជាភ្លើងប្រច័ណ្ឌ ប៉ុន្ដែប្រពន្ធមិននៅផ្ទះ ព្រោះជាប់រវល់ទៅមើលកូនឈឺ។

ក្រោយបង្កហេតុ ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លូន បញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី